ចាឡាឡាបាដ/អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា លោក Attaullah Khogiani អ្នកនាំពាក្យប្រចំាសាលាខេត្ត Nangarhar បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន១៦នាក់បានស្លាប់ ភាគច្រើនជាកុមារ ដែលបានស្លាប់ដោយសារគ្រោះទឹកជំនន់ភ្លាមៗដែលបានបោកបក់ហូរនាំយកផ្ទះសម្បែងជាច្រើនខ្នងនៅក្នុងស្រុក Kozkunar ខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។
មន្ត្រីរូបនេះបានបញ្ជាក់ថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់មកបានបង្កជាគ្រោះទឹកជំនន់ភ្លាមៗដែលបានបោកបក់នាំយកផ្ទះសម្បែងមួយចំនួននៅក្នុងភូមិ Qalatak ស្រុក Kozkunar ដោយបានសម្លាប់មនុស្សអស់១៦នាក់ ក្នុងមានស្ត្រីម្នាក់ និងកុមារចំនួន១២នាក់ ។
មន្ត្រីបាននិយាយថា កុមារចំនួន៤នាក់ទៀតកំពុងបាត់ខ្លួនដោយសារគ្រោះទឹកជំនន់ ។
ប្រតិបត្តិការជួយសង្គ្រោះបានកំពុងតែធ្វើឡើងដើម្បីស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនទាំងនោះ ហើយជំនួយមនុស្សធម៌ត្រូវបានផ្តល់ជូនដល់ក្រុមគ្រួសាររងគ្រោះផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា