ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ យោងតាមអាជ្ញាធរបានអោយដឹងថា យន្ដហោះនេះបានហោះទៅកាន់ប្រទេស Papua New Guinea ដោយហោះពី Mareeba នៅ Far North Queensland ដោយហោះចម្ងាយប្រហែល ៣,០០០ ហ្វីតដើម្បីចៀសវាងការចាប់បានដោយប្រព័ន្ធរ៉ាដា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ទូរទស្សន៍ CNN បានរាយការណ៍នៅថ្ងៃសៅរ៍ដោយដកស្រង់សំដីប៉ូលីសថា យន្តហោះធុន Cessna ផ្ទុកកូកាអ៊ីនលើសទម្ងន់ផ្ទុក បានធ្លាក់នៅពេលធ្វើដំណើរឆ្ពោះទៅអូស្ត្រាលី។
យោងតាមបណ្តាញទូរទស្សន៍ CNN គឺយន្តហោះបានធ្លាក់អំឡុងពេលហោះហើរនៅ Papua New Guinea កាលពីថ្ងៃទី ២៦ ខែកក្កដា។
របាយការណ៍បាននិយាយថាការធ្លាក់នេះ បានបង្ហាញពីក្រុមឧក្រិដ្ឋកម្មដែលមានមូលដ្ឋាននៅទីក្រុងមែលប៊ន ប្រទេស អូស្រ្តាលី ហើយជាលទ្ធផល ប៉ូលីសបានចាប់ខ្លួនបុរស ៥ នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយក្រុមម៉ាហ្វីយ៉ាអ៊ីតាលី។ ពួកគេត្រូវបានចោទប្រកាន់ពីបទឃុបឃិត ក្នុងការនាំចូលកូកាអ៊ីនជាង ៥០០ គីឡូក្រាម ក៏ដូចជាបទល្មើសពាក់ព័ន្ធផ្សេងទៀត។
អាជ្ញាធរបានឱ្យដឹងថាតម្លៃសរុប នៃកូកាអ៊ីនត្រូវបានគេប៉ាន់ប្រមាណថាមានប្រហែល ៨០ លានដុល្លារអូស្ត្រាលី (៥៧ លានដុល្លារ)៕