ព័ត៌មានអន្តរជាតិ

នេះជាប្រវត្តិខ្លះៗ នៃកំណើតប្រាក់អ៊ឺរ៉ូ របស់តំបន់អ៊ឺរ៉ុប

នាខែមករា ឆ្នាំ១៩៩៩ ជាពេលដែលរូបិយបណ្ណ របស់តំបន់អ៊ឺរ៉ុប គឺប្រាក់អ៊ឺរ៉ុ Euro ត្រូវបានបង្ហាញខ្លួន ជាលើកតំបូង គិតចាប់តាំងពីពេល ដែលប្រទេសក្នុងតំបន់ បានរួបរួមគ្នាក្រោមរជ្ជកាល របស់ស្តេច Charlemagne តាំងពីសតវត្សទី៩មកម្ល៉េះ។

ការបង្ហាញខ្លួននេះ ត្រូវបានគេជឿជាក់ថា វាបានដើរតួយ៉ាងសំខាន់ ក្នុងវិស័យហិរញ្ញវត្ថុ របស់ប្រទេសទាំង១១ ដែលមានដូចជាអូស្ត្រាលី ប៊ែលហ្ស៊ក ហ្វាំងឡង់ បារាំង អាល្លឹម៉ង់ អៀរឡង់ អ៊ីតាលី លុចហ្សាំប៊ួ ហូឡង់ ប៉ទុយហ្គាល់ និងអេស្បាញផង ដែលជាមានប្រជាជនសរុប ទៅដល់ជាង២៩០លាននាក់។

នៅថ្ងៃដែលបានបង្ហាញខ្លួន ជាលើកដំបូង តម្លៃប្រាក់អ៊ឺរ៉ុ មានប្រហែលជា ១,១៧ដុល្លារអាមេរិក ប៉ុន្តែក្រោយមកអស់រយៈ ពេលប៉ុន្មានឆ្នាំ មកទល់ឆ្នាំ២០០២ ទើបរូបិយប័ណ្ណមួយនេះ បានធ្វើចរាចរណ៍យ៉ាងទូលាយ នៅក្នុងប្រទេសទាំងនោះជំនួសរូបិយប័ណ្ណ ដែលប្រទេសពួកគេធ្លាប់មានរៀងៗខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top