ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណជាង ៨ពាន់នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញ ខណៈភ្លើងឆេះព្រៃ កំពុងឆេះរាលដាល នៅកាលីហ្វ័រនីញ៉ាខាងត្បូង

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃអាទិត្យថា ភ្លើងឆេះព្រៃបានឆាបឆេះយ៉ាងរហ័ស នៅតំបន់ Riverside ស្ថិតនៅកាលីហ្វ័រនីញ៉ាខាងត្បូង បង្ខំឲ្យពលរដ្ឋប្រមាណជាង ៨.០០០នាក់ ដែលជាអ្នករស់នៅទីនោះ ជម្លៀសខ្លួនចេញ ។

ក្រសួងរុក្ខាប្រមាញ់ និងការពារអគ្គីភ៧យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ភ្លើងឆេះព្រៃនោះ គេប្រសិទ្ធិនាមថា “Apple Fire” ដែលបានចាប់ផ្តើម កាលពីយប់ថ្ងៃសុក្រ បានគ្រប់ដណ្តប់ លើផ្ទៃដី២០.៥១៦អារ ។

សរុបមានអ្នកពន្លត់អគ្គិភ័យ ចំនួន១.៣៦០នាក់ កំពុងព្យាយាមពន្លត់ នៅកន្លែងកើតហេតុ ប៉ុន្តែពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបឈ្ឈប់ភ្លើង មិនឲ្យឆេះបាននៅឡើយទេ ។

ភ្លើងឆេះព្រៃដែលគេហៅថា Apple Fire ត្រូវបានគេរាយការណ៍ពីដំបូងថា បានកើតឡើងនៅជិតជួរភ្នំ Cherry ដែលបានឆេះទ្រង់ទ្រាយតូចំនួន២កន្លែង ដែលមានចម្ងាយប្រមាណ ១១០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើត រដ្ឋឡូសអ៊ែនជីឡេស បន្ទាប់មក ក៏បានឆេះរាលដាលយ៉ាងរហ័ស ដោយសារតែអាកាសធាតុក្តៅខ្លាំង ដែលមានសំណើមតិច និងខ្យល់បោកបក់ខ្លាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top