ព័ត៌មានអន្តរជាតិ

រូបភាពមិនគួរឲ្យជឿ ៖ មនុស្សយន្តកម្ពស់១៨ម៉ែត្រ ក្នុងរឿងជីវចល Mobile Suit Gundam ដ៏ពេញនិយម របស់ជប៉ុន បង្ហាញវត្តមានលើកដំបូង

ជប៉ុន ៖ មនុស្សយន្តកម្ពស់១៨ម៉ែត្រ ដកស្រង់ាចេញពីរឿងជីវចល ដ៏ពេញនិយមរបស់ប្រទេសជប៉ុន មានឈ្មោះថា Mobile Suit Gundam បានចាប់ផ្តើមជំហានដំបូង របស់ខ្លួនៃការអភិឌ្ឍបច្ចេកវិទ្យា មនុស្សយន្តយក្ស របស់ប្រទេសមួយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ម៉ាស៊ីនយក្សនេះគឺ ជាមនុស្សយន្តស្រដៀង នឹងមនុស្សយន្ត នៅក្នុងខ្សែភាពយន្ត Pacific Rim និង Transformers ។ មនុស្សយន្តកំពុង ត្រូវបានបង្កើតឡើងជាផ្នែកមួយ នៃការទាក់ទាញថ្មីនៅYamashita Pierដោយវិស្វករ នៅរោងចក្រ Gundam ស្ថិតនៅកំពង់ផែYokohama ។

នៅក្នុងវីដេអូបង្ហាញពីការធ្វើតេស្តិ៍ ត្រង់ជើងរបស់មនុស្សយន្តអាច ត្រូវបានគេមើលឃើញថា កំពុងដើរដោយចលនា ប៉ុន្តែបច្ចុប្បន្នម៉ាស៊ីន គ្មានក្បាលឡើយ ដោយសារវាមិនទាន់បញ្ចប់ ជាផ្លូវការឡើយ ។ ដំបូងវាត្រូវបានគេគ្រោង នឹងបង្ហាញដល់សាធារណជន នៅខែតុលា ឆ្នាំ២០២០ ប៉ុន្តែការរាតត្បាតមេរោគCOVID-19 បានបង្ខំឲ្យពន្យារពេល ។

សេចក្តីថ្លែងការណ៍ នៅលើទីតាំង របស់គម្រោង បាននិយាយថា យើងបានធ្វើការសម្រេចចិត្ត ពិបាកក្នុងការលុបចោល ព្រឹត្តិការណ៍សម្រាប់បទពិសោធន៍ ពិសេសដែលគ្រោង នឹងចាប់ផ្តើមនៅខែកក្កដានេះ ហើយពន្យាពេលការបើកសម្ពោធ របស់យើងដោយគ្រោង នឹងធ្វើឡើងនៅខែតុលាឆ្នាំ ២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top