ព័ត៌មានអន្តរជាតិ

ឱសថបុរាណ អាយុ១០០០ ឆ្នាំ ផ្សំពីរុក្ខជាតិ និងស្រា ប្រើដើម្បីព្យាបាល ដំបៅជើងទឹកនោមផ្អែម មានភាពធន់ នឹងថ្នាំអង់ទីប៊ីយោទិច

អង់គ្លេស ៖ ឱសថបុរាណ ដែលមានអាយុរាប់ពាន់ឆ្នាំ ត្រូវបានគេស្គាល់ថា ជាថ្នាំដាក់ភ្នែករបស់បាឡាក់ ដែលផ្សំឡើង ដោយពីខ្ទឹមបារាំង ខ្ទឹមស ស្រា និងអំបិលទឹកប្រមាត់ អាចត្រូវបានប្រើ ដើម្បីព្យាបាលដំបៅជើង ទឹកនោមផ្អែម មានភាពធន់នឹងថ្នាំអង់ទីប៊ីយោទិច តាំងពីសម័យបុរាណមក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

អ្នកវិទ្យាសាស្ត្រអង់គ្លេស បានងាកមករកវិធីព្យាបាល តាមបែបធម្មជាតិ ដែលត្រូវបានគេស្គាល់ថា ជាកែវភ្នែករបស់បាល ដើម្បីបំពេញចន្លោះទីផ្សារថ្នាំអង់ទីប៊ីយោទិច។ មធ្យោបាយដោះស្រាយនេះ ផ្តោតសំខាន់ទៅលើជីវៈ និងស្រទាប់រអិលធ្វើពីសហគមន៍អតិសុខុម ប្រាណបង្ហាញពីភាពធន់ទ្រាំ ទៅនឹងថ្នាំអង់ទីប៊ីយោទិច ដែលកំពុងមានលក់នៅលើទីផ្សារ ។

អ្នកស្រាវជ្រាវបានរាយការណ៍ថា សកម្មភាពសម្លាប់បាក់តេរីនេះ បានពង្រីកដល់បាក់តេរីចំនួន ៥ ប្រភេទជាទូទៅត្រូវបានរកឃើញ នៅក្នុងដំបៅជើងទឹកនោមផ្អែម និងដំបៅផ្សេងៗទៀត។ ការប្រើថ្នាំ មជ្ឈិមសម័យបែបធម្មជាតិ ដូចជាកែវភ្នែករបស់បាឡាក់ អាចជាចម្លើយ ចំពោះភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) នៅពេលដែលបាក់តេរីសម្របខ្លួន ទៅនឹងថ្នាំប្រឆាំង នឹងបាក់តេរីទំនើប៕ដោយ៖លី ភីលីព

Most Popular

To Top