អង់គ្លេស ៖ អ្នករចនា និងស្រាវជ្រាវ អន្តរកម្មរវាងកុំព្យូទ័រ និងមនុស្សជនជាតិ អង់គ្លេស បានបង្កើតឧបករណ៍ ចាប់សញ្ញាបំពាក់ ក្នុងមាត់អនុញ្ញាត ឲ្យអ្នកប្រើប្រាស់ ត្រួតពិនិត្យរូបភាព ដោយឧបករណ៍ Joystick ជាមួយនឹងអណ្តាត របស់ពួកគេ ដើម្បីផ្លាស់ទីវត្ថុ នៅលើអេក្រង់កុំព្យូទ័រ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
រចនាឡើងជានិក្ខេបបទមេ ឬជាដង្កៀបនៃបំណែក នៃមាត់ត្រូវបានបំពាក់ ជាមួយឧបករណ៍ចាប់សញ្ញា អាចរកឃើញទីតាំង នៃស្វ៊ែរតូចមួយ ដោយមនុស្សពាក់ផ្លាស់ទី ជាមួយអណ្តាតរបស់ពួកគេ ។ ឧបករណ៍នេះត្រូវបានផលិតឡើង ពីប្លាស្ទិចភ្ជាប់ទៅនឹងកប្រើ ឧបករណ៍បញ្ជូន Wi-Fi ដាក់នៅជុំវិញត្រចៀក។
អ្នកបង្កើតនិក្ខេបបទ យល់ឃើញថា វាជាមធ្យោបាយមួយ ដើម្បីជួយជនពិការធ្វើអន្តរកម្ម ជាមួយបច្ចេកវិទ្យា ឬធ្វើកិច្ចការស្មុគស្មាញ ដែលដៃត្រូវបានកាន់កាប់ ជាមួយឧបករណ៍ផ្សេងទៀត។ Gizmodo រាយការណ៍ថា បច្ចេកវិទ្យាត្រូវបានរចនា និងបង្កើតឡើង ដោយលោកស្រី Dorothee Clasen សម្រាប់និក្ខេបបទ របស់នាងនៃការរចនា និងស្រាវជ្រាវអន្តរកម្មរវាងកុំព្យូទ័រ និងមនុស្ស ៕ ដោយ៖លី ភីលីព


