សៀងហៃ ៖ ម្ចាស់ក្រុមហ៊ុន TikTok ByteDance បានចោទប្រកាន់ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Facebook ពីបទលួចចម្លង និងបង្កាច់បង្ខូច ទោះបីជាវាមិនបានបញ្ជាក់ ពីការចោទប្រកាន់ នេះក៏ដោយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនចិនបានបន្តថា ខ្លួនបានប្រឈមមុខនឹង ការលំបាកស្មុគស្មាញ និងមិនអាចនឹកស្មានដល់ នៅពេលដែលខ្លួនធ្វើការ ដើម្បីរីកចម្រើនទៅជា ក្រុមហ៊ុនពិភពលោក ។ ក្រុមហ៊ុនមានមូលដ្ឋាន នៅទីក្រុងប៉េកាំង បានធ្វើការអត្ថាធិប្បាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយបង្ហោះនៅ លើគណនីផ្លូវការ របស់ខ្លួននៅលើJinri Toutiao ជាកម្មវិធីប្រមូលព័ត៌មាន ដែលខ្លួនកាន់កាប់ ។
ក្រុមហ៊ុនបន្ថែមថា ByteDance តែងតែប្តេជ្ញាចិត្ត ដើម្បីក្លាយជាក្រុមហ៊ុនពិភពលោក ក្នុងអំឡុងពេលដំណើរការនេះ យើងបានជួបប្រទះនឹង ការលំបាកស្មុគស្មាញ និងមិនអាចនឹកស្មាន បានរួមមានភាពតានតឹង បរិយាកាសនយោបាយ អន្តរជាតិការប៉ះទង្គិច ជម្លោះវប្បធម៌ខុសគ្នា ការលួចចម្លង និងបង្កាច់បង្ខូច ពី Facebook ជាគូប្រកួតប្រជែង” ។
TikTok បានទាក់ទាញការរិះគន់ ពីនាយកប្រតិបត្តិបង្កាច់បង្ខូច លោក Mark Zuckerberg កាលពីឆ្នាំមុនបានចោទប្រកាន់ កម្មវិធីនៃការត្រួតពិនិត្យ ការធ្វើនយោបាយ។ TikTok បានបដិសេធការអះអាងនេះ ៕ដោយ៖លី ភីលីព