អាមេរិក ៖ នៅពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមហាម ឃាត់កម្មវិធីវីដេអូខ្លី TikTok របស់ប្រទេសចិន កម្មវិធីដ៏ពេញនិយម Snapchat កំពុងធ្វើការផ្លាស់ប្តូរ ដែលអាចជំនួសវាបានយ៉ាង ស្រងាយជាមួយមុខងារ តន្ត្រីដល់អ្នកប្រើប្រាស់នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកប្រើប្រាស់ឆាប់ៗនេះ នឹងមានលទ្ធភាពបន្ថែមបទចម្រៀង ដ៏ពេញនិយមដើម្បីចាប់យកពីកាតាឡុក នៃតន្ត្រីដែលរឹងមាំចាប់ផ្តើមចេញ ពីកិច្ចព្រមព្រៀង មួយចំនួនជាមួយដៃគូ ឧស្សាហកម្មដូចជា Warner Music Group និង Universal Music Group ។ នៅពេលក្រឡេកមើលខ្ទាស់ ជាមួយតន្ត្រីអ្នកប្រើអាចអូសឡើង ដើម្បីមើលអាល់ប៊ុម ចំណងជើងបទចម្រៀង និងឈ្មោះសិល្បករ។
វាក៏មានជម្រើសចាក់បទ ចម្រៀងនេះផងដែរ ដោយបើកមើលគេហទំព័រដើម្បីភ្ជាប់Linkfire ដូច្នេះអ្នកអាចស្តាប់បទចម្រៀងពេញ នៅលើវេទិការ ដែលអ្នកចូលចិត្តដូចជា Spotify, Apple Music និង SoundCloud ។
អ្នកនាំពាក្យរបស់ Snap បាននិយាយថា យើងកំពុងកសាងទំនាក់ទំនង របស់យើងជានិច្ចនៅក្នុងឧស្សាហកម្មតន្រ្តី ហើយធ្វើឲ្យប្រាកដថា អេកូឡូស៊ីតន្ត្រីទាំងមូល (សិល្បករស្លាក អ្នកនិពន្ធចម្រៀងអ្នកបោះពុម្ពផ្សាយនិងសេវាកម្មផ្សាយ) កំពុងមើលឃើញថា មានតម្លៃនៅក្នុងភាពជាដៃគូរបស់យើង ។
លក្ខណៈពិសេសថ្មីគ្រោង នឹងចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះ នៅសហរដ្ឋអាមេរិកក៏ដូចជា កាណាដានិងអូស្ត្រាលី៕ ដោយ៖លី ភីលីព


