អាមេរិក៖ ក្រុមហ៊ុន Virgin Galactic បានបង្ហាញការរចនា សម្រាប់យន្ដហោះ ដែលមានសមត្ថភាពខ្ពស់ដោយ អាចផ្លាស់ប្តូររបៀប ដែលយើងធ្វើដំណើរ ជុំវិញពិភពលោកយ៉ាងរហ័សបំផុត ក្រោមការអភិវឌ្ឍជាដៃគូ ជាមួយក្រុមហ៊ុន Rolls-Royce នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យន្ដហោះរលោង មានសមត្ថភាព អាចដឹកអ្នកដំណើររហូតដល់ ១៩ នាក់ ខណៈពេលកំពុងធ្វើដំណើរ ក្នុងល្បឿនលឿនជាង Mach 3 និងលឿនជាងសំឡេង ៣ ដង។ រូបភាពបង្ហាញពីយន្ដហោះមួយ មានស្លាបរាងត្រីកោណ នឹងហោះហើរនៅកម្ពស់ជាង ៦០.០០០ ហ្វីត ដែលខ្ពស់ជាងយន្តហោះ ពាណិជ្ជកម្មធម្មតា។
ក្រុមហ៊ុនអាកាសចរណ៍ ក៏បានប្រកាសពីភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីសហការក្នុងការរចនា និងអភិវឌ្ឍបច្ចេកវិទ្យា ជំរុញម៉ាស៊ីនសម្រាប់យន្តហោះ ពាណិជ្ជកម្មល្បឿនលឿន។ ក្រុមហ៊ុន Virgin Galactic បានបង្ហាញពីផែនការរបស់ខ្លួន សម្រាប់យន្តហោះមានសំឡេងតិច កាលពីដើមឆ្នាំនេះ ដោយប្រកាសភាពជាដៃគូ ជាមួយអង្គការណាសា។
តាមរយៈភាពជាដៃគូនេះ ការរចនាយានឆ្លងកាត់ ការពិនិត្យមើលឡើងវិញនៃបេសកកម្ម វាអាចបំពេញនូវតម្រូវការ និងគោលបំណងកម្រិតខ្ពស់ នៃបេសកកម្ម។ ទោះយ៉ាងណា ការចេញផ្សាយនៅថ្ងៃច័ន្ទ បង្ហាញពីល្បឿន ដែលយាននេះ អាចមានសមត្ថភាពហោះហើរ និងកិច្ចព្រមព្រៀង ដែលបានបង្កើតថ្មី ជាមួយក្រុមហ៊ុន Rolls-Royce ៕ ដោយ៖លី ភីលីព


