អាមេរិក៖ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា អ្នកចូលចិត្តបរិភោគបន្លែសុទ្ធ ដែលមានជាតិសរសៃ ឬសាច់ ហើយស្ថានភាពសេដ្ឋកិច្ចសង្គម របស់អ្នកអាចត្រូវបានកំណត់ ដោយគ្រាន់តែមើលប្រូតេអ៊ីន នៅក្នុងសក់របស់អ្នកតែប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាមួយដឹកនាំ ដោយក្រុមមួយ នៅសាកលវិទ្យាល័យ Utah បានពិនិត្យប្រូតេអ៊ីនក្នុងសក់ ត្រូវបានគេបោះចោល ត្រូវបានរកឃើញនៅក្នុងធុងសំរាម ពីរោងជាងកាត់សក់ និងសាឡននៅទូទាំងរដ្ឋចំនួន ២០ សហរដ្ឋអាមេរិក។
ពួកគេបានរកឃើញវិធី ដើម្បីកំណត់នូវអ្វីដែលអ្នកបរិភោគ ហើយកន្លែងអ្នករស់នៅ សូម្បីតែអ្នកបានចំណាយប៉ុន្មាន សម្រាប់ការកាត់សក់ របស់អ្នកដោយមើលប្រូតេអ៊ីន ក្នុងគំរូសក់។ ប្រជាជនក្រីក្រ មានសមាមាត្រប្រូតេអ៊ីនខ្ពស់ មកពីសត្វពាហនៈ ក្នុងសក់របស់ពួកគេ រីឯអ្នកមានកាន់តែច្រើន មានប្រូតេអ៊ីនពីផ្លែឈើ និងបន្លែ។
ក្រុមសហរដ្ឋអាមេរិក បានរកឃើញថា អ៊ីសូតូមសក់ត្រូវគ្នា ទៅនឹងបទដ្ឋាន នៃការរស់នៅកន្លែង ដែលមនុស្សរស់នៅ ដែលអ្នកបានញ៉ាំ និងសូម្បីតែការកាត់សក់ចុងក្រោយ របស់អ្នកមានតម្លៃប៉ុន្មាន៕ ដោយ៖លី ភីលីព