ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក និងជើងអាកាសអាមេរិក ប្រារព្ធធ្វើសមយុទ្ធមិនប្រកាសជាមុន នៅសមុទ្រខ្មៅ

បរទេស៖កងនាវាចម្បាំងលេខ៦ របស់ទ័ពជើងទឹកសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃចន្ទសប្ដាហ៍នេះ ទើបបានបញ្ចប់សមយុទ្ធហ្វឹកហាត់រួមគ្នាមួយ នៅដែនសមុទ្រខ្មៅ នេះបើយោងតាម សេចក្តីឬាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់កងនាវាលេខ៦ បាននិយាយថា បេសកកម្មហ្វឹកហាត់នេះ គឺត្រូវបានធ្វើឡើងនៅដែនទឹកនិងដែនអាកាសអន្តរជាតិ នៅសមុទ្រខ្មៅ ដែលជាឱកាសមួយសម្រាប់ឲ្យកងកម្លាំងអាមេរិករួមបញ្ចូលធ្វើគ្នា ធ្វើប្រតិបត្តិការ និងធ្វើទំនាក់ទំនង ក្នុងខណៈធ្វើប្រតិបត្តិការ លើផ្ទៃសមុទ្រនិងដែនអាកាស។

នាវាពិឃាតសមត្ថភាពមីស៊ីល USS Porter យន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ពីកងដែនល្បាត VP-47 និងយន្តហោះចម្បាំង F-16 ចំនួន៤គ្រឿងរបស់កងយន្តហោះចម្បាំងលេខ៣ ប្រចាំការនៅមូលដ្ឋានទ័ពអាកាស Aviano ប្រទេសអ៊ីតាលី បានចូលរួមក្នុងសមយុទ្ធនោះ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top