ព័ត៌មានអន្តរជាតិ

តម្រួតថៃ ចាប់ខ្លួនជនសង្ស័យដែល ជាក្រុម ជួញដូរគ្រឿងញៀន បានជាង ១.៣០០នាក់

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា ការិយាល័យបង្រ្កាប គ្រឿងញៀនរបស់ប្រទេសថៃឡង់ដ៏ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅថ្ងៃអាទិត្យនេះថា ក្រុមអាជ្ញាធរថៃ បានចាប់ខ្លួនជនសង្ស័យចំនួន ១.៣៧៤នាក់ និងបានរឹបអូសបាន គ្រឿងជាច្រើននៅតំបន់ភាគខាងជើងប្រទេសថៃឡង់ដ៏ ដែលមានតម្លៃប្រមាណ ៥៣៥លានបាត ស្មើនឹងប្រមាណ ១៧,១លានដុល្លារអាមេរិក ដែលជាការបង្រ្កាបក្នុងរយៈពេល ៣ខែ ចាប់ពីខែមេសាដល់ខែមិថុនា ។

លោក Niyom Termsrisuk អគ្គលេខាធិការនៃការិយាល័យក្រុម ប្រឹក្សាត្រួតពិនិត្យសារធាតុញៀន ហៅកាត់ថា ONCB “ប្រភេទនៃគ្រឿងញៀនដែលត្រូវបាន រឹបអូសបាន គឺជាប្រភេទគ្រីស្តាល់ មេថាមហ្វេតាមីន” ។

គាត់បាននិយាយថា នៅក្នុងឆ្នាំនេះ ជាការបង្ក្រាបសារធាតុញៀនដ៏ធំបំផុតដែលជាប្រភេទគ្រីស្តាល់មេថាមហ្វេតាមីន ដែលជាលទ្ធផល មួយជាការបង្ក្រាបដ៏ធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

នៅក្នុងខែកក្កដា មានសារធាតុញៀនប្រភេទ គ្រីស្តាល់មេថាមហ្វេតាមីនចំនួន១.២០០គីឡូក្រាម ត្រូវបានគេច្រកចូលក្នុង ចំនួន៤០បាវ ត្រូវបានរកឃើញនៅក្នុងថង់ដាក់លាមគោ នៅលើរថយន្តដឹកទំនិញមួយគ្រឿង នៅខេត្ត ស៊ូរាត់ ថានី ដែលជាខេត្តស្ថិតនៅភាគខាងត្បូងប្រទេសថៃឡង់ដ៏ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top