បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា រថយន្តក្រុងមួយគ្រឿង បានបើកក្រឡាប់ បង្កឲ្យមានអ្នកបាត់បង់ជីវិត ដល់ទៅ១២នាក់ និងរបួសប្រមាណជា ២៦នាក់ផ្សេងទៀត នៅទីក្រុង Agadir ភាគខាងលិចនៃប្រទេសម៉ារ៉ុក។
ហេតុការណ៍គ្រោះថ្នាក់ចរចរណ៍នេះ បានកើតឡើងនៅក្នុងរដ្ឋ Imsouane ហើយក្រុមអ្នកដំណើរ ដែលបានទទួលរងរបួស បានបញ្ជូនទៅដល់មន្ទីរពេទ្យ នៃទីក្រុង Agadir ហើយដើម្បីសម្រាកព្យាបាល។
គួរឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសម៉ារ៉ុក សម្រាប់ឆ្នាំ២០១៩ គឺមានអ្នកបាត់បង់ជីវិត ដល់ទៅ៣៣៨៤នាក់៕
ប្រែសម្រួល៖ស៊ុនលី