បរទេស៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំ នៅទីក្រុងវ៉ារស្សាវ៉ា បានប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះថា សហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញ ទើបបានបញ្ចប់ កិច្ចចរចាគ្នា ស្តីពីសហប្រតិបត្តិការការពារជាតិកាន់តែ ប្រសើរឡើង ដែលហៅកាត់ថា កិច្ចព្រមព្រៀង EDCA។
សេចក្តីថ្លែងការណ៍មួយ របស់ស្ថានទូតអាមេរិក បាននិយាយថា កិច្ចព្រមព្រៀងការពារជាតិ EDCA នេះ ផ្តល់ឲ្យនូវទម្រង់ស្របច្បាប់ចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ និងការចែករំលែកបន្ទុកស្នើភាពដ៏ចាំបាច់ ចំពោះកិច្ចសហប្រតិបត្តិការ ការពារជាតិកាន់តែស៊ីជម្រៅ”។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចចរចាគ្នានេះ គឺត្រូវបានធ្វើឡើង ក្រោយកិច្ចប្រជុំសេតវិមានមួយ នៅក្នុងខែមិថុនា រវាងប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ៕


