សេអ៊ូល ៖ មន្រ្តីក្រសួងបង្រួបបង្រួមជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង មិនបានជូនដំណឹង ដល់កូរ៉េខាងត្បូង មុនពេលបង្ហូរទឹកចេញ ពីទំនប់វារីអគ្គិសនី កាលពីដើមសប្តាហ៍នេះទេ ដោយរំលោភលើ កិច្ចព្រមព្រៀងអន្តរកូរ៉េ។
កាលពីថ្ងៃច័ន្ទកូរ៉េខាងជើង បានបើកការជន់លិច នៃទំនប់វារី Hwanggang នៅតាមព្រំដែនរវាងកូរ៉េខាងភាគលិច និងបានបញ្ជូនទឹក ទៅក្នុងទន្លេ Imjin ដែលជាវិធានការមួយ ដែលធ្វើឱ្យអាជ្ញាធរនៅទីនេះ ប្រុងប្រយ័ត្នចំពោះការកើនឡើង នៃកម្ពស់ទឹកនៅកូរ៉េខាងត្បូង។
មន្ត្រីក្រសួងបានឲ្យដឹងថា“ ប្រទេសកូរ៉េខាងជើង បានបើកទ្វារទំនប់នេះចំនួន ៣ ដងចាប់ពីខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា។ កូរ៉េខាងជើងមិនបានជូនដំណឹងដល់យើងជាមុនទេ នៅពេលដែលខ្លួនបានបើកទ្វារទំនប់នេះ” ៕
ដោយ ឈូក បូរ៉ា