វ៉ាស៊ីនតោន៖ នាយកទីភ្នាក់ងារការពារ មីស៊ីលអាមេរិកនៅថ្ងៃអង្គារម្សិលមិញនេះ បានហៅប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ថាជា “ ប្រទេសដែលមានការបោកបញ្ឆោត ទាំងឡាយ” ដែលជាពាក្យដែលតែងតែធ្វើ ឱ្យក្រុងព្យុងយ៉ាង ខឹងយ៉ាងខ្លាំង។
អនុកងទ័ពជើងទឹកលោក Jon Hill បានធ្វើសេចក្តីយោងនៅក្នុងសន្និសីទនិមិត្មស្ដីពី ការការពារអវកាស និងមីស៊ីល ខណៈកំពុងពិភាក្សា អំពីការគំរាមកំហែងមីស៊ីល ផ្សេងៗដែលបង្កឡើងដល់សហរដ្ឋអាមេរិក។
លោកបានលើកឡើងថា “ប្រទេសដែលមានការបោកបញ្ឆោត ទាំងឡាយនៃប្រទេសកូរ៉េខាងជើងនិងអ៊ីរ៉ង់ ហើយបន្ទាប់ មកការគំរាមកំហែងជិត ដល់ប្រទេសចិន និងរុស្ស៊ី មានការអភិវឌ្ឍយ៉ាងឆាប់រហ័សដូច្នេះនេះ គឺជាបរិយាកាសស្មុគស្មាញនិងលំបាកក្នុងការរស់នៅ”៕ដោយ ឈូក បូរ៉ា