ព័ត៌មានអន្តរជាតិ

ករណីពុលស្រានៅឥណ្ឌា បណ្តាលឲ្យមានអ្នកស្លាប់ រហូតដល់១១១នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃអង្គារថា មានសាកសព ចំនួន៧នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារការសេពគ្រឿងស្រវឹង នៅរដ្ឋ Punjab ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា បានកើនឡើងដល់១១១នាក់ ។

មន្ត្រីជាន់ខ្ពស់មួយរូប របស់រដ្ឋាភិបាលក្នុងស្រុក បានលើកឡើងថា ក្នុងចំណោមអ្នកស្លាប់ ចំនួន១១១នាក់ គឺ៨៣នាក់ មកពីតំបន់ Tarn Taran ១៥នាក់ មកពីតំបន់ Amritsar និង១៣នាក់ មកពីតំបន់ Batala ស្រុក Gurdaspur ។

លោក Amarinder Singh រដ្ឋមន្ត្រីប្រចាំនៅរដ្ឋ Punjab បានថ្លែងកាលពីថ្ងៃអង្គារថា គ្មាននរណាម្នាក់ ពាក់ព័ន្ធនឹងករណីជួញដូរស្រាឆ្ងាញ់នេះ ឲ្យរួចខ្លួនឡើយ ។

លោក Singh បានថ្លែងដោយគូសបញ្ជាក់ នៅលើកញ្ចក់ទូរទស្សន៍ថា “គ្មាននរណាម្នាក់ ថាតើ ជាអ្នកនយោបាយណាមួយ ឬក៏ អ្នកបម្រើសាធារណៈណាម្នាក់ រួចខ្លួនឡើយ បើសិនជារកឃើញ មានជាប់ពាក់ព័ន្ធ នឹងករណីពុលស្រានេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top