ព័ត៌មានអន្តរជាតិ

ជម្លោះព្រំដែន មិនគ្របសង្កត់ លើចំណងមិត្តភាពចិន និងឥណ្ឌាទេ

បរទេស៖ ជម្លោះព្រំដែន​ រវាងមហាយក្សអាស៊ី គឺប្រទេសឥណ្ឌានិងប្រទេសចិន ដែលបង្ក ឲ្យមានការស្លាប់កាលពីខែមិថុនា នៅពេលដែលកងទ័ពទាំងសងខាង ប៉ះទង្គិចគ្នានោះ មិនគួរគ្របសង្កត់លើចំណងមិត្តភាព រវាងមហាអំណាច មាននុយក្លេអ៊ែអាស៊ីទាំងពីរទេ នេះបើយោងតាមសម្តីឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអាមេរិកនិយាយថ្ងៃអង្គារ សប្ដាហ៍នេះ។

លោកឯកអគ្គរដ្ឋទូតចិន Cui Tiankai បានមានប្រសាសន៍ ក្នុងវេទិកាសន្តិសុខ Aspen ដូច្នេះថា “ខ្ញុំមិនគិតថា បញ្ហានេះគួរតែគ្របសង្កត់ លើចំណងមិត្តភាព រវាងប្រទេសចិននិងឥណ្ឌានោះទេ ហើយខ្ញុំមិនគិតថា នេះគឺជាការយល់ឃើញ របស់មិត្តឥណ្ឌារបស់យើងនោះទេ”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ប៊ីប៊ីស៊ី កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីរបស់ប្រទេសឥណ្ឌា បាននិយាយប្រាប់ថា នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ជាមួយកងទ័ពចិន ក្នុងតំបន់ព្រំដែនមាន ជម្លោះតាមជួរភ្នំហិមាល័យ កងទ័ពឥណ្ឌាតិចបំផុត ចំនួន២០នាក់ បានស្លាប់បាត់បង់ជីវិត៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top