ម៉ិចស៊ីកូ៖កាលពីជាង ៤៨ ម៉ោងមុនអវកាសយានិក របស់អង្គការណាសាគឺលោក Doug Hurley និងលោក Bob Behnken បានកំពុងធ្វើដំណើរទៅកាន់ឈូង សមុទ្រម៉ិចស៊ីកូនៅខាងក្នុងកន្សោមអវកាស DragonX ហើយថ្ងៃនេះអ្នកទាំងពីរបាន ធ្វើការសាកសួរផ្ទាល់តែម្តងនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកទាំង២បានសួរសំណួរមួយចំនួនទាក់ទង នឹងបទពិសោធន៍ចែកអាហារលើកដំបូងរបស់ពួកគេ និងបានបង្ហាញថា តើមិត្តភាពដ៏យូរអង្វែងរបស់ពួកគេមានរយៈពេល យូរនៅលើស្ថានីយ អវកាសអន្តរជាតិ។លោក Behnken បានពិពណ៌នាថា មានពពកពណ៌សកំពុងបក់យ៉ាងខ្លាំងតាមបង្អួចហើយ បានលឺសំឡេងងដែលរុញច្រានឆ្លងកាត់បរិយាកាស លោកបាន ប្រៀបធៀបទៅនឹងសម្លេងសត្វ។
អ្នកទាំង ២ បានបរិភោគអាហារភីហ្សា នៅពេលពួកគេត្រូវបាននាំទៅទីស្នាក់ការកណ្តាលរបស់អង្គការណាសា នៅហ៊ូស្តុន និងHurleyបានចែករម្លែកដោយរីករាយថា លោក និងBehken នៅតែជាមិត្តភក្តិជិតស្និទ្ធដដែល។ ពួកលោកបានបង្កើតមិត្តភាព តេឡេស្កូបមួយនៅលើយាននេះ បន្ទាប់ពីរយៈពេល ២ ខែនៅ ISS ៕ ដោយ៖លី ភីលីព


