ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាសន្តិសុខលោក ត្រាំ ព្រមានប្រឆាំងការចូលរួម របស់យោធាបរទេសនៅលីប៊ី

បរទេស៖សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានថ្កោលទោសការចូលពាក់ព័ន្ធរបស់យោធាបរទេសទាំំងអស់ ក្នុងប្រទេសលីប៊ី ដោយរួមបញ្ចូលទាំងការប្រើប្រាស់ ទាហានស៊ីឈ្នួលនិងបុគ្គលិក ជាប់កុងត្រាយោធាឯកជន និងបាននិយាយថា ពលរដ្ឋលីប៊ីខ្លួនឯង ត្រូវតែកសាង ប្រទេសមានសាមគ្គីភាពឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃអង្គារនេះ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានមានប្រសាសន៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយជាមួយមេដឹកនាំ ពិភពលោកជាច្រើន ស្តីពីប្រទេសលីប៊ី កាលពីសប្ដាហ៍មុនៗ ហើយវាប្រាកដច្បាស់ថា គ្មានភាគីឈ្នះនោះទេ។

យោងតាមសេចក្តីថ្លែងការណ៍សេតវិមាន លោក ត្រាំ បានពិភាក្សាពីភាពចាំបាច់ត្រូវបំបាត់ស្ថានភាពតានតឹងក្នុងប្រទេសលីប៊ី ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah Al Sisi និងព្រះរាជ្ជទាយាទសហភាព អារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed bin Zayed ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top