អាមេរិក៖ Twitter រំពឹងថា នឹងមានការផាកពិន័យ ២៥០ លានដុល្លារពីគណៈកម្មាធិការ ពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក សម្រាប់បំភាន់អ្នកប្រើប្រាស់ ដោយប្រើប្រាស់ទិន្នន័យ របស់ខ្លួនឯង រួមមានលេខទូរស័ព្ទ និងអ៊ីម៉ែល នៃការផ្សាយពាណិជ្ជកម្ម បានកំណត់នៅចន្លោះឆ្នាំ ២០១៣ និង ២០១៩ គណៈកម្មាធិការពាណិជ្ជកម្ម សហព័ន្ធសហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
FTC ចោទប្រកាន់ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បានប្រើលេខទូរស័ព្ទ និងអ៊ីម៉ែល សម្រាប់ការផ្សាយពាណិជ្ជកម្ម ដែលបានកំណត់នៅចន្លោះឆ្នាំ ២០១៣ និង ២០១៩ ។ Twitter បានសារភាពរួចហើយ ចំពោះអាសយដ្ឋានអ៊ីម៉ែល និងលេខទូរស័ព្ទ ដែលត្រូវបានប្រើ សម្រាប់គោលបំណង ផ្សាយពាណិជ្ជកម្មកាលពីឆ្នាំមុន ប៉ុន្តែបាននិយាយថា វាត្រូវបានធ្វើដោយមិនប្រុងប្រយ័ត្ន។
ជាទូទៅ Twitter ស្នើសុំលេខទូរស័ព្ទ និងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងសុវត្ថិភាព រួមទាំងការផ្ទៀងផ្ទាត់២កត្តា។ ក្រុមហ៊ុននេះ បានដោះស្រាយរួចទៅហើយ ពីការរំលោភសន្តិសុខដ៏ល្បីមួយ កាលពីខែមុន ហើយវាបាននិយាយថា អាចមានផលប៉ះពាល់អវិជ្ជមាន ដល់អាជីវកម្ម និងកេរ្តិ៍ឈ្មោះ។
នៅថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ ក្រុមហ៊ុនបានទទួលពាក្យបណ្តឹង ពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ដោយចោទប្រកាន់ ពីបទរំលោភលើបទបញ្ជាយល់ព្រម របស់ក្រុមហ៊ុនឆ្នាំ ២០១១ ជាមួយច្បាប់ FTC និងច្បាប់ FTC Act។ ក្រុមហ៊ុន Twitter បាននិយាយនៅក្នុងឯកសារ ១០-Q របស់ខ្លួនជាមួយ គណៈកម្មការមូលបត្រអាមេរិក៕ ដោយ៖លី ភីលីព