ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវថ្មី៖ មនុស្សវ័យក្មេងមានមេរោគ COVID-១៩ ហាក់ដូចជាបាត់បង់ក្លិន និងរសជាតិរបស់ពួកគេ ជាងអ្នកជំងឺវ័យចំណាស់

អៀរឡង់៖ អ្នកស្រាវជ្រាវអៀរឡង់ បានពិនិត្យលើអ្នកជំងឺ ដែលឆ្លងមេរោគCOVID-១៩ ចំនួន៤៦នាក់ ស្នើសុំឲ្យវាយតម្លៃ ពីការផ្លាស់ប្តូរក្លិនរបស់ពួកគេ ត្រូវបានគេស្គាល់ថា មនុស្សមានវ័យក្មេង បានបាត់បង់អារម្មណ៍ក្លិន ដោយមិនអាចហិតកិ្លនដឹង និងបាត់បង់រសជាតិអស់តែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវបានបន្តថា ប្រហែលជាពាក់កណ្តាល នៃអ្នកចូលរួមបានជួបប្រទះក្លិន និងភាពមិនចុះខ្សោយ ដែលជារោគសញ្ញា ដែលត្រូវបានគេស្គាល់នៃជំងឺឆ្លង។ ពួកគេបានរកឃើញថា មនុស្សវ័យចំណាស់ ជាទូទៅងាយ នឹងទទួលរងផលប៉ះពាល់ដទៃទៀត នៃមេរោគCOVID-១៩ ចំណែកអ្នកជំងឺវ័យក្មេងហាក់ ដូចជាងាយនឹងមានបញ្ហាអាល់ណូមៀ ជាងវ័យចំណាស់។

វាអាចទៅរួច ដែលការបាត់បង់ក្លិន និងរសជាតិចំពោះអ្នកជំងឺវ័យក្មេង អាចលេចឡើងជំនួស ឲ្យរោគសញ្ញាសំខាន់ៗដូចជា ក្អក និងគ្រុនក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សគួរតែញែកខ្លួនឯង ប្រសិនបើពួកគេបាត់បង់ក្លិន ឬរសជាតិ ព្រោះវាជារោគសញ្ញា ត្រូវបានទទួលស្គាល់ជាផ្លូវការ នៃជំងឺនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top