ទាហានអាមេរិក៦នាក់ ក្នុងសម័យសង្គ្រាមស៊ីវិល ឆ្នាំ១៨៦៤ អះអាងថា បានបាញ់សម្លាប់សត្វស្លាបយក្ស ដ៏ធំមួយក្បែរទៅនឹងតំបន់Vicksburg
លោកយាយចំណាស់ម្នាក់ ថតជាប់រូបភាពបុរសជាប្តីរបស់ខ្លួន ដែលបានស្លាប់ ទៅតាំងតែពី១៣ឆ្នាំ មកហើយខណៈដែលអ្នកថតអះអាងថា មិនមានអ្នកនៅក្បែរឡើយ ពេលកំពុងថតរូប
ក្រុមគ្រួសារមួយ បានផ្លាស់ ទៅរស់នៅក្នុងផ្ទះមួយកន្លែង នៅក្នុងរដ្ឋតិចសាស់ និងព្រមទាំងបានធ្វើពិធីជប់លៀងឡើងផ្ទះ មានទាំងការថតរូបជុំគ្នាផងដែរ ប៉ុន្តែនៅពេលយករូបមកមើល ទើបនាំគ្នាភ័យរន្ធត់
ឆ្នាំ១៩០៧ក្រុមអ្នកនេសាទ៩នាក់ ចាប់បានសត្វចម្លែកសមុទ្រមួយក្បាល ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏មិនអាចបញ្ជាក់ថា ជាសត្វអ្វីឲ្យប្រាកដដែរ
ឆ្នាំ១៩៦៤ លោក Jim Templeton បានថតរូបឲ្យ កូនស្រីរបស់ខ្លួន ដោយអះអាងថា មិនមានអ្នកណាម្នាក់ នៅក្បែរកន្លែងថតឡើយ ប៉ុន្តែក្រោយពេលយករូបមកផ្តិត ទើបបានប្រទះឃើញរូបរាងមនុស្សស្លៀកពាក់ បែបជាអាវកាសយានិកម្នាក់ នៅជាប់និងរូបថតទៅវិញ
នៅក្នុងកម្មវិធីថត កំប្លែងមួយ ដែលមានចំណងជើងថា 3 Men and a Babyក្នុងឈុតមួយ នៃសាច់រឿងគេបានថតជាប់រូបក្មេងប្រុសម្នាក់ ដែលឈរតែម្នាក់ឯង នៅពីខាងក្រោយហើយគេជឿជាក់ថា គេគឺជាព្រលឹងនៃក្មេងប្រុស ដែលបានធ្វើអត្តឃាតខ្លួនឯង កាលពីប៉ុន្មានឆ្នាំមុន
រូបថតមួយសន្លឹកនេះគេសង្ស័យថា បុរសពាក់វ៉ែនតាខ្មៅគឺជាមនុស្ស ដែលអាចធ្វើដំណើរឆ្លងពេលវេលា ទៅកាន់មនុស្សសម័យមុននាឆ្នាំ១៩៤០ ត្រង់ចំណុចតំបន់Fork Bridgeខាងត្បូង នៃប្រទេសកាណាដា ដោយយើងអាចកត់សំគាល់បាន តាមរយៈសំភារៈនិងឯកសណ្ឋាន និងទូរស័ព្ធដៃដែលគាត់បានកាន់
ឆ្នាំ២០០៨អ្នកបុរាណវិទូចិន បានប្រទះឃើញនៅក្នុងផ្នូរបុរាណ អាយុកាលរាប់រយឆ្នាំនូវនាឡិកាដៃ ដ៏តូចមួយដែលវាចង្អុលចំ ម៉ោង១០និង០៦នាទី
ប្រែសម្រួល:ស៊ុនលី