បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានប្រកាសពីផែនការ នៃដំណើរទស្សនកិច្ចថ្នាក់ជាន់ ខ្ពស់បំផុតមួយរបស់ខ្លួនប្រចាំ ទស្សវត្សរ៍ទៅកាន់កោះតៃវ៉ាន់ ដែលជាការផ្លាស់ប្តូរមួយ ដែលប្រាកដថានឹងធ្វើឱ្យចិន មានការខឹងសម្បារ ហើយនៅក្នុងពេលដែលទំនាក់ទំនង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងស្ថិតនៅកម្រិតទាបបំផុត មួយជាប្រវត្តិសាស្ត្រ។
ការិយាល័យ ពាណិជ្ជកម្ម របស់ទីក្រុងវ៉ាស៊ីនតោនប្រចាំ នៅកោះតៃវ៉ាន់ បានបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាមេរិកលោក Alex Azar នឹងដឹកនាំគណៈប្រតិភូ នាពេលខាងមុខទៅកាន់កោះ ដែលប្រកាសឯករាជ្យ និងគ្រប់គ្រងដោយខ្លួនឯងមួយនេះ ហើយក៏ជាកោះដែលមេដឹកនាំកុម្មុយនិស្តចិន តែងតែបានអះអាងនិងបានប្តេជ្ញាថា នឹងបង្ខំចូលកាន់កាប់នា ថ្ងៃណាមួយ។
ដំណើរ ទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា ជាដំណើរទស្សនកិច្ច នៃសមាជិកសភាដំបូងបំផុត ក្នុងរយៈពេល៦ឆ្នាំ ចុងក្រោយទៅកាន់កោះតៃវ៉ាន់ និងក៏ជាដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់បំផុត របស់អាមេរិកចាប់ តាំងតែពីឆ្នាំ១៩៧៩ផងដែរ។
តាមផែនការលោក Azar នឹងត្រូវមានជំនួបផងដែរ ជាមួយនឹងរដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ព្រមទាំងរដ្ឋមន្ត្រីសុខាភិបាល កោះតៃវ៉ានផងដែរ៕
ប្រែសម្រួល៖ស៊ុនលី