ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថា ទោះបីជាអាមេរិក មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ច្រើនក្តី ក៏អាចគ្រប់គ្រង ស្ថានការណ៍បានដែរ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រំា ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ការឆ្លងជំងឺកូវីដ១៩ គឺអាចគ្រប់គ្រងស្ថានការណ៍ បាននៅសហរដ្ឋអាមេរិក ទោះបីជាការពិតមានពលរដ្ឋអាមេរិកាំង លើសពី១៥៦.០០០នាក់បានស្លាប់ ស្របពេលការឆ្លងជំងឺកើនឡើងក្តី ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ដូច្នេះ ។

នៅក្នុងបទសម្ភាសន៍ថ្មី ជាមួយគេហទំព័រព័ត៌មាន របស់សហរដ្ឋអាមេរិក AXIOS លោកប្រធានាធិបតីបានថ្លែងថា រដ្ឋបាលរបស់គាត់ បានធ្វើការ “ក្នុងនាមជាគណនេយ្យភាព”ដើម្បីទប់ស្កាត់ការឆ្លងជំងឺ ហើយគាត់បានបន្តជំរុញដល់សាលារៀនទាំងឡាយ នៅក្នុងប្រទេស នឹងបើកដំណើរការឡើងវិញ ដោយថ្លែងតាមរយៈគណនី Twitter របស់គាត់ ។

លោក ត្រាំ បានថ្លែងនៅក្នុងបទសម្ភាសន៍ថា “ពួកគេកំពុងបន្តការស្លាប់ ដែលនេះជារឿងពិត ហើយអ្នកបានដឹង នេះជាអ្វីដែលវាបានកើតឡើង ។ ប៉ុន្តែ មិនមែនមានន័យថា យើងមិនបានធ្វើអ្វីសោះ យើងអាច ។ វាស្ថិតក្នុងការគ្រប់គ្រង ដែលតាមដែលយើងអាចធ្វើទៅបាន ។ នេះជាសោកនាដកម្មមួយ” ។

សាកលវិទ្យាល័យ Hopkins University បានចុះផ្សាយកាលពីល្ងាចថ្ងៃអង្គារថា ពលរដ្ឋជាង៤,៧៥លាននាក់បានឆ្លងជំងឺកូវីដ១៩ត្រូវបានរាយការណ៍ឲ្យដឹងនៅសហរដ្ឋអាមេរិក ដែលមានអ្នកកស្លាប់ជាង១៥៦.០០០នាក់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top