ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាការពារជាតិ លីបង់ ណែនាំឲ្យយោធា ត្រួតមើលសន្តិសុខ នៅទីក្រុងបេរូត

បរទេស ៖ ក្រុមប្រឹក្សាការពារជាតិ ជាន់ខ្ពស់លីបង់ តាមសេចក្តីរាយការណ៍ បានណែនាំចេញសេចក្តីប្រកាសថា ទីក្រុងបេរូត គឺជាទីក្រុងរងគ្រោះមហន្តរាយមួយ ក្រោយមាន ហេតុការណ៍ផ្ទុះដ៏ធំ ប្រកាសដាក់ភាពអាសន្ន ក្នុងទីក្រុងរយៈពេល២សប្ដាហ៍ និងប្រគល់ឲ្យអាជ្ញាធរ ទទួលខុសត្រូវផ្នែកសន្តិសុខ។

សេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សានោះ បាននិយាយថា លោកប្រធានាធិបតី Michel Aoun ទើបបានធ្វើការសម្រេចចិត្ត បញ្ចេញប្រាក់លីបង់ ចំនួន១០០ពាន់លានផោន ក្នុងការផ្តល់ឲ្យបែកចែកជាបន្ទាន់ ពីកញ្ចប់ថវិកាជាតិឆ្នាំ២០២០។

ក្រៅពីនេះ សេចក្តីថ្លែងការណ៍ក្រុមប្រឹក្សា ក៏បានណែនាំនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាថ្ងៃពុធនេះថា គណៈកម្មការមួយគួរ តែទទួលភារៈធ្វើការស៊ើបអង្កេត ហេតុការណ៍ផ្ទុះនោះ និងផ្តល់ឲ្យលទ្ធផលរកឃើញក្នុងរយៈពេល៥ថ្ងៃ ដើម្បីដាក់ទោសជាអតិបរិមាដល់អ្នកដែលប្រព្រឹត្ត ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top