វ៉ាស៊ីនតោន៖ ប្រេសិតលេខ ២ របស់សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងជើង បានលើកឡើងថា សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាការរុះរើ កម្មវិធីអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ខណៈកំពុងបន្តអនុវត្ត សម្ពាធលើរបបនេះ។
លោក Alex Wong អ្នកតំណាងពិសេស សម្រាប់ប្រទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ នៅក្នុងពេលបើកសវនាការ បញ្ជាក់អំពីការតែងតាំងលោក ជាអ្នកតំណាងជំនួស របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចការនយោបាយពិសេស នៅក្នុងអង្គការសហប្រជាជាតិ។
លោកថ្លែងក្នុងពេល បើកសវនាការនៅចំពោះមុខ គណៈកម្មាធិការទំនាក់ទំនង បរទេសព្រឹទ្ធសភាថា“ សហរដ្ឋអាមេរិក បានត្រៀមរួចរាល់ហើយ” ។ យើងមានក្រុមខ្លាំងមួយនៅទីនេះ ក្រុមអន្តរកម្មត្រៀមខ្លួនដើម្បីចរចា ប៉ុន្តែយើងត្រូវបន្តយុទ្ធសាស្ត្រ បន្តសម្ពាធទៀត បន្តជំរុញពិភពលោក នៅពីក្រោយយុទ្ធសាស្ត្រឯកភាពគ្នា នៃការប្រើសម្ពាធម្តងទៀត ដើម្បីបញ្ជូនកូរ៉េខាងជើង ទៅកាន់ការចរចា ប្រកបដោយផលិតភាព”៕ ដោយ ៖ ឈូក បូរ៉ា