បរទេស៖ សេចក្តីរាយការណ៍មួយ របស់អគ្គនាយកត្រួតពិនិត្យ នៃក្រសួងការពារជាតិ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសតួកគី ដែលជាសមាជិកណាតូ គឺនៅតែជា មជ្ឈមណ្ឌលឆ្លងកាត់ក្នុងតំបន់ សម្រាប់ពួកភេរវករ ក្រុមរដ្ឋឥស្លាមជ្រុលនិយម។
របាយការណ៍ ប្រចាំត្រីមាសមានកម្រាស់១៣៦ទំព័រ ស្តីពីបេសកកម្មយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី បានដកស្រង់សម្តី ទីបញ្ជាការអឺរ៉ុបរបស់អាមេរិក ដែលហៅប្រទេសតួកគី ថាជាមជ្ឈមណ្ឌល សម្របសម្រួលដ៏សំខាន់មួយ សម្រាប់បុគ្គលិក ក្រុមរដ្ឋឥស្លាមជ្រុលនិយម ការផ្គត់ផ្គង់ថវិកានិងសព្វាវុធ។
គួរបញ្ជាក់ថា ការកាន់កាប់ទឹកដី របស់ក្រុមរដ្ឋឥស្លាមជ្រុលនិយម ត្រូវបានកាត់បន្ថយ ក្នុងប្រទេសទាំងពីរ ប៉ុន្តែការវាយប្រហារបានកើនឡើង ក្នុងខែមេសា ហើយរបាយការណ៍ បានលើកឡើង ពីការវាយប្រហារ ក្រុមរដ្ឋឥស្លាមជ្រុលនិយម ចំនួន៤០៥ ក្នុងប្រទេសអ៊ីរ៉ាក់ នៅក្នុងអំឡុងមួយត្រីមាស ក្រៅពីនេះ ក្រុមរដ្ឋឥស្លាមជ្រុលនិយម បានកេងយកប្រយោជន៍ ពីការរឹតបន្តឹងលើកងទ័ពអាមេរិក ដោយសារតែការរាតត្បាត ឆ្លងមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង