ព័ត៌មានអន្តរជាតិ

មេ Facebook ជាមនុស្សទី៣ក្នុងលោក មានទ្រព្យ ១០០ពាន់លានដុល្លារ

តម្លៃ​​ភាគហ៊ុន​របស់ Facebook បាន​កើន​ឡើង​មួយ​​កម្រិត​ទៀត​​ បន្ទាប់​ពី​ក្រុមហ៊ុន​ ប្រកាស​ចេញ​មុខងារ​ថ្មី​លើ Instagram ដែល​នឹង​ប្រកួតប្រជែង ជា​មួយ​នឹង​កម្មវិធី TikTok នៅ​លើ​ទីផ្សារ​ជាច្រើន​ លើ​ពិភពលោក។

ការ​កើន​ឡើង​តម្លៃ​ហ៊ុន​នេះ ក៏​បាន​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ លោក Mark Zuckerberg នាយក​ប្រតិបត្តិ Facbook មាន​ការ​កើន​ឡើង​​ដូច​គ្នា ដែល​ពេល​នេះ​ទ្រព្យ​សម្បត្តិ ​របស់​លោក​​ឡើង​ដល់​ខ្ទង់ ១០០​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​បំផុត។

នេះ​ធ្វើ​ឲ្យ​លោក Mark Zuckerberg ក្លាយ​ជា​បុគ្គល​ទី​បី​ក្នុង​លោក ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់ ១០០​ពាន់​​លាន​ដុល្លារ និង​ជា​បុគ្គល​មាន​ជាង​គេ ​ក្នុង​លោក​លំដាប់​លេខ​បី នៅ​ពី​ក្រោយ​លោក Jeff Bezos (១៩០​ពាន់​លាន​ដុល្លារ) និង​លោក Bill Gates (១២០​ពាន់​លាន​ដុល្លារ)៕ ប្រភព៖Sabay

Most Popular

To Top