ព័ត៌មានអន្តរជាតិ

គណនី Facebook របស់ជនជាតិជប៉ុន៧,៦០០ ត្រូវគេលួចបន្លំ ស្ថិតក្នុងការសង្ស័យបោកប្រាស់

តូក្យូ៖ ក្រុមហ៊ុនសន្តិសុខ អ៊ីនធើណេតមួយនិយាយថា ព័ត៌មានលម្អិតគណនី របស់អ្នកប្រើប្រាស់ Facebook ជាជនជាតជប៉ុន ប្រមាណចំនួន ៧,៦០០ នាក់ ហាក់ដូចជាត្រូវបានលួចបន្លំ និងរក្សាទុកនៅលើម៉ាស៊ីនមេ ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

បើយោងតាមទីភ្នាក់ងារ លើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន ភ្ជាប់នឹងរដ្ឋាភិបាលជប៉ុន និងប្រភពដទៃទៀតបាននិយាយថា ពីចុងខែមិថុនាអ្នកប្រើប្រាស់ ក្នុងស្រុកចាប់ផ្តើមទទួលវីដេអូ ពីគណនីក្លែងបន្លំមិត្ត នៅលើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅពេលចូលមើល តំណភ្ជាប់វីដេអូនាំអ្នកប្រើប្រាស់ ទៅគេហទំព័រក្លែងក្លាយមួយ ធ្វើត្រាប់តាមទំព័រចូល Facebook របស់ជប៉ុន ដែលព័ត៌មានអំពីគណនី អាចត្រូវបានលួចប្រសិនបើបញ្ចូល។
ទោះបីជាក្រុមហ៊ុន Facebook មិនបានបញ្ជាក់ពីទំហំ នៃការលួចបន្លំត្រូវគេសង្ស័យក៏ដោយ ក៏ក្រុមហ៊ុនសុវត្ថិភាព តាមអ៊ីនធើណេត Sola.com Co បាននិយាយថា ខ្លួនបានតាមដានទិន្នន័យពីគណនីជាង ១ ម៉ឺន នៅចុងខែកក្កដា នៅក្នុងម៉ាស៊ីនមេ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី តាមរយៈគេហទំព័រក្លែងក្លាយ ដែលប្រើដោយជនល្មើស។

នៅពេលដកចេញទិន្នន័យពីគណនី Facebook ៧.៦៣០ ត្រូវបានរកឃើញនៅក្នុងម៉ាស៊ីនមេ នេះបើយោងតាមក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុង Sendai ខេត្ត Miyagi ។

ការកើនឡើងនូវចំនួនគណនី ត្រូវបានលួចចាប់ពីខែកក្កដា ដល់ខែសីហា ហើយយ៉ាងហោចណាស់ មានក្រុមបោកប្រាស់ចំនួន ៨ ក្រុមត្រូវបានគេជឿថា បានចូលរួមក្នុងអំពើចោរកម្មនេះ ហើយពួកគេ ជាអ្នកនិយាយភាសាអេស្ប៉ាញ៕ ដោយ៖លី ភីលីព

Most Popular

To Top