ព័ត៌មានអន្តរជាតិ

ចិនបដិសេធរាល់ការប៉ុនប៉ង បង្កើតនូវអ្វីដែលគេហៅថា សង្គ្រាមត្រជាក់ថ្មី

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន បានលើកឡើបថាប្រទេសចិន បានបដិសេធរាល់ការប៉ុនប៉ង បង្កើតនូវអ្វីដែលគេហៅថា“ សង្គ្រាមត្រជាក់ថ្មី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោកវ៉ាង យី បានប្រាប់ស៊ីនហួ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា អ្នកនយោបាយអាមេរិកមួយចំនួន ដែលមានទំនោរប្រឆាំង និងអរិភាពចំពោះប្រទេសចិន កំពុងប្រើអំណាចរបស់ពួកគេ ដើម្បីធ្វើឱ្យប្រទេសចិន ស្អប់ខ្ពើមនូវការប្រឌិត និងរារាំងចំណងទាក់ទងធម្មតា ជាមួយប្រទេសចិន ក្រោមបរិបទផ្សេងៗ។

លោកបន្ថែមថា “អ្វីដែលពួកគេចង់បាន គឺធ្វើឲ្យបរិបទ McCarthyism រស់ឡើងវិញ ក្នុងការប៉ុនប៉ងបំផ្លាញ ទំនាក់ទំនងអាមេរិក ជាមួយចិនបង្កភាពប្រទូសរ៉ាយ រវាងប្រជាជនទាំងពីរ និងបំផ្លាញជំនឿទុកចិត្ត រវាងប្រទេសទាំងពីរ។

លោកបានបន្ថែមថា“ ទីបំផុតពួកគេចង់អូសទាញចិន និងសហរដ្ឋអាមេរិក ឱ្យមានជម្លោះ និងការប្រឈមមុខគ្នាឡើងវិញ ហើយធ្វើឱ្យពិភពលោក ធ្លាក់ចូលក្នុងភាពវឹកវរ និងការបែងចែកជាថ្មី”៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top