ព័ត៌មានអន្តរជាតិ

អ្នកនយោបាយអាមេរិក កំពុងវង្វេងនឹងការពិត ពាណិជ្ជកម្ម និងការជឿទុកចិត្តគ្នា

វ៉ាស៊ីនតោន៖ ភាពវង្វេងស្មារតីរបស់អ្នកនយោបាយសហរដ្ឋអាមេរិកមួយចំនួន បានឈានដល់ចំណុចកំពូលនៃរលក នៃការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការផ្លាស់ប្តូរដែលមិនគួរឱ្យជឿ ដើម្បីប្រឆាំងនឹងប្រទេសចិន។  

សកម្មភាពមិនស្មោះត្រង់ និងមិនសមហេតុផលបែបនេះបានបង្កគ្រោះថ្នាក់ដល់ស្ថិរភាពពិភពលោកចំនួន ៣ គឺជំនឿលើសេចក្តីពិតពាណិជ្ជកម្មសេ រីនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។

នៅពេលការបោះឆ្នោតប្រធានាធិបតីbកាន់តែខិតជិតមកដល់អ្នកនយោបាយអាមេរិក កំពុងប្រឌិតការភូតកុហកប្រឆាំងនឹងប្រទេសចិន ស្ទើរតែរាល់ថ្ងៃ ដើម្បីបិទបាំងភាពអសមត្ថភាពផ្ទាល់ខ្លួន និងរកពិន្ទុនយោបាយ។ 

នៅពេលដែល COVID-១៩ កាន់តែរីករាលដាលនៅក្នុងសហរដ្ឋអាមេរិកជាងពេលមុន វាគឺជាភាពអាម៉ាស់មួយ (ប្រើពាក្យផ្ទាល់របស់អ្នកដឹកនាំ) សម្រាប់អ្នកនយោបាយអាមេរិក ដើម្បីប្តូរការទទួលខុសត្រូវដោយការនិយាយ បង្កាច់បង្ខូចប្រទេសចិន និងការខិតខំដើម្បីទប់ស្កាត់វីរុស។  ការភូតភររបស់ពួកគេមិនត្រឹមតែបំភាន់សាធារណជនប៉ុណ្ណោះទេ ថែមទាំងបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្សស្លូតត្រង់ថែមទៀត។

ដោយគ្មានមូលដ្ឋានជាក់ស្តែង រដ្ឋបាលសហរដ្ឋអាមេរិកក៏បានបើកការវាយប្រហារប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់របស់ចិន ក្រោមលេសនៃសន្តិសុខជាតិ។  ក្នុងការធ្វើដូច្នេះទីក្រុងវ៉ាស៊ីនតោន បានបង្ហាញពីទំនុកចិត្តរបស់ពិភពលោក ចំពោះសកលភាវូបនីយកម្ម។ 

តាមរយៈបទបញ្ជាហាមឃាត់ ការធ្វើជំនួញសហរដ្ឋអាមេរិក ជាមួយម្ចាស់កម្មវិធីពេញនិយមពីររបស់ចិន ក្រុងវ៉ាស៊ីនតោន បានបង្កើតនូវឧទាហរណ៍ដ៏គ្រោះថ្នាក់ និងឃោរឃៅមួយអំពីរបៀបដែលប្រទេសមួយអាចប្រើប្រាស់អំណាចរដ្ឋ ដើម្បីដណ្តើមគោលការណ៍ទីផ្សារ និងច្បាប់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីរក្សាភាពផ្តាច់មុខ និងអនុត្តរភាព៕

Most Popular

To Top