បរទេស៖ កងទ័ពអាកាស របស់កោះតៃវ៉ាន់ នៃសាធារណរដ្ឋប្រជាមានិតចិន បានបើកយន្តហោះចម្បាំងពហុមុខងារ F-16 ចំនួនពីរ បំពាក់ដោយមីស៊ីលប្រឆាំង នឹងនាវាពីមូលដ្ឋានទ័ពអាកាស Hualien នៅសប្តាហ៍នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកំលាំងមកពីកងទ័ព រំដោះប្រជាជនចិន (PLA) នឹងធ្វើសមយុទ្ធ ដែលធ្វើដូចនឹងការចាប់យកកោះ Pratas ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ដែលទីក្រុងប៉េកាំងហៅថាកោះ ដុងសា។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា កោះដុងសាមានទីតាំង ស្ថិតនៅភាគខាងជើង នៃសមុទ្រចិនខាងត្បូង ដែលជាតួទឹកដែលផ្ទុកទៅ ដោយប្រជុំកោះនិងថ្មប៉ប្រះទឹកជាច្រើន ដែលទាមទារយក ដោយប្រជាជាតិជាច្រើន រួមមានចិន ប្រទេសវៀតណាម កោះតៃវ៉ាន់ ព្រុយណេ និងប្រទេសហ្វីលីពីន។ សមុទ្រចិនខាងត្បូងត្រូវបានគេជឿជាក់ថា មានបរិមាណប្រេង និងឧស្ម័នធម្មជាតិជាច្រើន ដែលស្ថិតនៅក្រោមបាតសមុទ្រ។
យោងតាមគេហទំព័រ Liberty Times របស់កោះតៃវ៉ាន់បាន ឲ្យដឹងថា យន្តហោះនេះត្រូវបានគេជឿថាបានចាប់ផ្តើមហើយដោយសារការភ័យខ្លាចថា PLA នឹងធ្វើសមយុទ្ធយោធា ក្នុងពេលឆាប់ៗនេះដោយធ្វើការ ដណ្តើមកាន់កាប់កោះដុងសា៕
ប្រែសម្រួលៈ ណៃ តុលា
