ព័ត៌មានអន្តរជាតិ

ឥណ្ឌា រឹបអូសប្រភេទ សារធាតុគិមី៧៤០តោន ដែលទើបផ្ទុះកក្រើកលីបង់ ប៉ុន្មានថ្ងៃមុន

បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា អាជ្ញាធរគយ នៃប្រទេសឥណ្ឌា បានរឹបអូសយកកុងតឺន័រមួយ ដែលមានសារជាតិអាម៉ូញ៉ូមនីត្រាត ចំនួន ៧៤០ តោនដែលវាគឺជាសារធាតុគីមីដែលធ្លាប់បណ្តាល ឲ្យ មានការផ្ទុះដ៏សាហាវ នៅសប្តាហ៍នេះនៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់នោះ។

រំលឹកដែរថា ការផ្ទុះដ៏កក្រើកនេះ បានធ្វើឲ្យពលរដ្ឋលីបង់ ស្លាប់រហូតទៅដល់១៥០នាក់ មកហើយនិងមនុស្សដល់ទៅជាង៥០០០នាក់ បានទទួលរងរបួស ។ ទីតាំងផ្ទុះនៅត្រង់ចំណុចមួយ នៃផែសមុទ្ររបស់ទីក្រុងបេរូត ហើយជាលទ្ធផលវា ក៏បានធ្វើឲ្យមនុស្សប្រមាណ ជា២៥០០០០នាក់គ្មានទីកន្លែង ស្នាក់នៅផងដែរ។

គួរឲ្យដឹងដែរថា អជ្ញាធរគយ នៃប្រទេសឥណ្ឌាបានបញ្ជាក់ដែរថា សារធាតុគិមីទាំងនោះត្រូវបានគេផ្ទុកចោល នៅក្នុងកុងទីន័រ នៅឯផែសមុទ្រនៃទីក្រុង Chennai ដែលមានចំងាយប្រមាណជា ២០គីឡូម៉ែត្រ ប៉ុណ្ណោះពីទីក្រុង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top