ព័ត៌មានអន្តរជាតិ

កិច្ចព្រមព្រៀង សហប្រតិបត្តិការ បារាំង-ស៊ីប ចាប់ផ្តើមដំណើរការ

បរទេស ៖ រដ្ឋាភិបាលស៊ីប តាមសេចក្តីរាយការណ៍ បានប្រកាសនៅសប្ដាហ៍នេះថា កិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិ រវាងប្រទេសបារាំងនិងស៊ីប ដែលប្រើពេល៣ឆ្នាំ បង្កើតឡើងនោះ ក្នុងពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមអនុវត្តដំណើរការជាធរមាន ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំនេះ ផ្តល់ឲ្យសម្រាប់ សហប្រតិបត្តិការ ក្នុងវិស័យបច្ចេកវិទ្យាអាវុធ និងការពារជាតិ និងការបណ្ដុះបណ្ដាលបុគ្គលិក នៅសាលាយោធា នៃប្រទេសបារាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិស៊ីប លោក Charlambos Petridis បាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាធ្វើសហសមយុទ្ធ និងរបៀបចំដំណើរទស្សនកិច្ច ទៅវិញទៅមក ក្នុងទម្រង់សកម្មភាព នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top