បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានបង្ហាញគំរូដំបូង នៃអារ៉េស្គែនអេឡិកត្រូនិកសកម្មមួយ សម្រាប់ប្រើប្រាស់ ក្នុងយន្តហោះចម្បាំង ដែលកំពុងតែស្ថិត នៅក្រោមការអភិវឌ្ឍផលិត។
រដ្ឋបាលកម្មវិធី ទិញឧបករណ៍ការពារជាតិ របស់ទីក្រុងសេអ៊ូល បានប្រារព្ធធ្វើពិធីសម្ភោធមួយ នៅមជ្ឈមណ្ឌលស្រាវជ្រាវប្រព័ន្ធ Hanwha ក្នុងទីក្រុង Yongin ខេត្ត Province នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានផ្លូវការ កូរ៉េខាងត្បូង យុនហាប់ និង News 1។
យោងតាមកាសែត យុនហាប់ ទីភ្នាក់ងាររបស់ប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តជាក្រុម និងការត្រួតពិនិត្យ នៅក្នុងឆ្នាំ២០១៧និងឆ្នាំ២០១៨ សម្រាប់គំរូយន្តហោះចម្បាំងនោះ ហើយមន្ត្រីទីភ្នាក់ងារបាននិយាយថា ប្រព័ន្ធរ៉ាដាកូរ៉េខាងត្បូង គឺស្ថិតនៅក្នុងកម្រិតមួយស្រដៀងគ្នា នឹងកម្រិតបច្ចេកវិទ្យា នៅសហរដ្ឋអាមេរិក ឬក៏នៅប្រទេសចិន៕
ប្រែសម្រួល៖ប៉ាង កុង
