បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នៅក្នុងសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានធ្វើតេស្តយុទ្ធសាស្ត្រមួយ ពាក់ព័ន្ធនឹងការប្រើប្រាស់កូនដ្រូនចារកម្មទំនើប RQ-170 ជាមួយនឹងយន្តហោះ ចម្បាំងបំបាំង កាយដទៃផ្សេងទៀត ។
យោងតាមមន្ត្រីសហរដ្ឋអាមេរិក សមយុទ្ធដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា នៅមូលដ្ឋានកងទ័ពអាកាស Nellis រដ្ឋណេវ៉ាដា នោះ ក៏រួមមានទាំងយន្តហោះ ទម្លាក់គ្រាប់ B-2 យន្តហោះចម្បាំងបំបាំងកាយ F-22 និង F-15 របស់កងទ័ពអាកាស ក៏ដូចជាយន្តហោះសង្គ្រាមអេឡិកត្រូនិក E/A-18G Growler របស់កងទ័ពជើងទឹកអាមេរិក ។
គួរបញ្ជាក់ថា ការប្រើរួមគ្នានូវយន្តហោះចម្បាំងជំនាន់ទី៤និងជំនាន់ទី៥ ជាមួយកូនដ្រូននេះ គឺជាការសមបេសកកម្មវាយប្រហារអេឡិកត្រូនិក ប្រើថាមពលអេឡិកត្រូម៉ាញ៉េទិក កម្ទេចសមត្ថភាពសង្គ្រាមរបស់សត្រូវ ដោយប្រើយន្តហោះចម្បាំង F-35 ដែលទំនើបជាង ជាដែនគម្របការពារទប់ទល់នៅដែនអាកាស៕
ប្រែសម្រួល៖ប៉ាង កុង