ប្រេស៊ីល ៖ ទីភ្នាក់ងាររដ្ឋ របស់ប្រទេសប្រេស៊ីល បានបង្ហាញថា ភ្លើងឆេះព្រៃនៅតំបន់ព្រៃអាម៉ាហ្សូន បានកើនឡើងជិតមួយ ភាគបីបើប្រៀបធៀប ទៅនឹងមួយឆ្នាំកន្លងមក ដោយមានអគ្គិភ័យ កើតឡើងចំនួន៦,៨០៣ ត្រូវបានកត់ត្រារបស់ប្រទេស ប្រេស៊ីល កាលពីខែកក្កដា នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
វិទ្យាស្ថានជាតិ សម្រាប់ការស្រាវជ្រាវអវកាស (INPE) បានរាយការណ៍ថា មានអគ្គិភ័យចំនួន ៦,៨០៣ នៅក្នុងអាម៉ាហ្សូន កាលពីខែមុន បើប្រៀបធៀបទៅនឹង ៥,៣១៨ ក្នុងខែដដែលនៃឆ្នាំ ២០១៩ ។ អ្នកជំនាញបរិស្ថានបានព្រមានថា នៅពេលខែសីហានេះជាប្រពៃណី នៃរដូវភ្លើងឆេះក្នុងតំបន់ការកើនឡើង ទំនងជានឹងបន្ត។
ពួកគេបារម្ភថា ប្រទេសប្រេស៊ីល អាចកើតឡើងម្តងទៀត នូវការកើនឡើងនូវអគ្គិភ័យ ដែលកើតឡើងនៅខែសីហា កាលពីមួយឆ្នាំមុន នៅពេលភ្លើងឆេះចំនួន៣០,៩០០ ត្រូវបានកត់ត្រាដោយ INPE ។ សកម្មភាពអគ្គិភ័យនៅអាម៉ាហ្សូន រួមជាមួយតំបន់ផ្សេងៗទៀត នៃ ទ្វីបអាមេរិចខាងត្បូង ជាធម្មតាឈានដល់កម្រិតកំពូល ក្នុងអំឡុងពេលរដូវប្រាំង រវាងខែកក្កដា និងតុលារៀងរាល់ឆ្នាំ ។
ភ្លើងឆេះព្រៃអាចបណ្តាល មកពីព្រឹត្តិការណ៍ ដែលកើតឡើងដោយធម្មជាតិ រួមមានរន្ទះបាញ់ ប៉ុន្តែទំនោរត្រូវបានចាប់ផ្តើម ដោយចេតនាពីសំណាក់កសិករ ក្នុងការឈូសឆាយដី សម្រាប់សត្វពាហនៈ ឬដំណាំ៕ដោយ៖លី ភីលីព


