ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត ស្រាយអាថ៌កំបាំង សត្វល្មូនមាន អាយុ២៤២លានឆ្នាំ មានកវែងជាងខ្លួន៣ដង រស់នៅមហាសមុទ្រ ដោយបង្កើត លលាដ៍ក្បាល3D

ស្វីស ៖ អាថ៌កំបាំង នៃរបៀបដែលសត្វល្មូនអាយុ២៤២លានឆ្នាំ មានកវែងជាងរហូតដល់៣ដង ព្រមទាំងអាចវិលជុំវិញ បានទីបំផុតត្រូវបាន ដោះស្រាយហើយ បន្ទាប់ពីការបង្កើត ក្បាលលលាដ៏ក្បាល 3D បង្ហាញ ពីការរស់នៅក្នុងមហាសមុទ្រ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រពណ៌នា អំពីសត្វចម្លែក និងកញ្ចឹងកដូចសត្វក្ងាន មិនគួរឲ្យជឿថា ជាភាពមិនសមហេតុផល។ ហ្វូស៊ីលនៃសត្វនេះជាកម្មសិទ្ធិរបស់ពូជ Tanystropheus ត្រូវបានគេរកឃើញតាំងពីឆ្នាំ ១៨៥២ ហើយត្រូវបានអ្នកវិទ្យាសាស្ត្រ ឆ្ងល់តាំងពីពេលនោះមក។

ក្រុមអ្នកជំនាញមិនអាចប្រាប់បានទេថា តើសត្វនេះអាចទ្រទ្រង់កដ៏វែង របស់វាបានយ៉ាងម៉េចប្រសិន បើវាត្រូវបានគ្រវីនៅលើដីក្នុងអំឡុង ពេលកណ្តាលសម័យកាល Triassic។ ប៉ុន្តែការសិក្សាថ្មី ដឹកនាំដោយសាកលវិទ្យាល័យ Zurichនៅប្រទេសស្វីសបានបង្ហាញថា សត្វនេះមានប្រវែងជិត ២០ ហ្វីតរស់នៅក្នុងទឹក ហើយវាអាចសម្របខ្លួនបាន។

រន្ធច្រមុះមានទីតាំង នៅផ្នែកខាងលើនៃច្រមុះ និងធ្មេញកោងត្រូវបានប្រែប្រួលយ៉ាងល្អឥតខ្ចោះ សម្រាប់ចាប់សត្វរអិលដូចជាត្រី និងមឹក។ ការសិក្សាស្រាវជ្រាវថ្មីបានសន្និដ្ឋានថា ហ្សែន Tanystropheusបានវិវត្តទៅជា២ប្រភេទផ្សេងគ្នា គឺមួយធំជាងមួយផ្សេងទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top