ព័ត៌មានអន្តរជាតិ

កាកបាទក្រហម នៅកូរ៉េខាងជើង ដាក់ពង្រាយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ជួយដោះស្រាយ បញ្ហាមេរោគកូរ៉ូណានិងគ្រោះទឹកជំនន់

បរទេស៖អង្គការកាកបាទក្រហមនៅកូរ៉េខាងជើង បានដាក់ពង្រាយអ្នកស្ម័គ្រចិត្ត៤៣.០០០នាក់ ជួយសហគមន៍ទប់ស្កាត់ការរាតត្បាតឆ្លងមេរោគកូរ៉ូណា និងផ្តល់ជំនួយក្នុងគ្រោះទឹកជំនន់ នេះបើយោងតាមសម្តីមន្ត្រីមួយរូបជាមួយសហព័ន្ធអន្តរជាតិនៃកាកបាទក្រហមនិងសង្គមអឌ្ឍចន្ទក្រហម នៅថ្ងៃចន្ទនេះ។ 

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសភាពអាសន្នកាលពីខែមុន និងបានដាក់បម្រាមគោចរលើទីក្រុង Kaesong នៅជិតព្រំដែនអន្តរកូរ៉េ ក្រោយពីបុរសម្នាក់ដែលរត់ទៅប្រទេសខាងត្បូងកាលពីឆ្នាំ២០១៧ បានវិលត្រឡប់មកទីក្រុងវិញ មានបង្ហាញរោគសញ្ញាមេរោគកូរ៉ូណា។ 

យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងាសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក៏បានបង្កឲ្យមានក្តីព្រួបារម្ភ ស្តីពីការខូចខាតដំណាំ និងការផ្គត់ផ្គង់ចំណីអាហារ នៅក្នុងប្រទេសកុម្មុយនិស្តឯកោមួយនេះ៕ ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top