កាប៊ុល៖ ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Mohammad Ashraf Ghani បានចេញក្រឹត្យមួយ កាលពីថ្ងៃច័ន្ទ ដើម្បីលើកលែងទោស និងដោះលែងអ្នកទោសតាលីបង់ ដែលមានវិវាទប្រហែល ៤០០ នាក់។
លោក Ghani បានចុះហត្ថលេខាលើ ក្រឹត្យនេះកាលពីល្ងាចថ្ងៃចន្ទ ពីការលើកលែងទោស ដល់ទណ្ឌិតតាលីបង់ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីអ្នកទោស ៥.០០០ នាក់ដែលត្រូវបានរាយឈ្មោះដោយក្រុមតាលីបង់ ។
ការផ្លាស់ប្តូរនេះបានកើតឡើងមួយ ថ្ងៃបន្ទាប់ពីអ្នកចូលរួមនៃសមាជិក Loya Jirga ដែលមានសមាជិកចំនួន ៣.៤០០ នាក់បានបោះឆ្នោតឲ្យមានការដោះលែងអ្នកទោសតាលីបង់ ៤០០ នាក់។
កិច្ចព្រមព្រៀងសន្តិភាពមួយ ដែលបានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងតាលីបង់នៅប្រទេសកាតា កាលពីខែកុម្ភៈ តម្រូវឱ្យរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដោះលែងអ្នកទោសតាលីបង់ចំនួន ៥.០០០ នាក់ជាថ្នូរនឹងការដោះលែងទាហាន ឬបុគ្គលិករដ្ឋាភិបាលរបស់តាលីបង់៕
ដោយ ឈូក បូរ៉ា