Bolivian៖ តង្វាយរបស់ជនជាតិ Incaសម័យបុរាណខ្សែដៃមាស និងរូបចម្លាក់ llama ដែលត្រូវបានរកឃើញ នៅបឹងមួយរបស់ប្រទេស Bolivian ត្រូវបានគេប្រើជាង ៥០០ឆ្នាំមុន នៅក្នុងពិធីបូជាមនុស្សដល់ព្រះពួកគេ នាសម័យនោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកបុរាណវិទូ បានរកឃើញប្រអប់ថ្ម នៅខាងក្រោមបឹងTiticaca ដោយមានខ្សែដៃមាសតូចមួយ និងរូបចម្លាក់ឡាឡាម៉ាធ្វើពីសម្បកគ្រុំ។ រចនាសម្ព័ន ត្រូវបានឆ្លាក់ចេញពីផ្ទាំងថ្ម ស្ថិតនៅតំបន់ភ្នំភ្លើងភាគច្រើន នៅលើពិភពលោក ដោយមានចង្អូរនៅសង្ខាង ដែលកាន់ខ្សែដើម្បីបញ្ចុះវាពីទូក។
ការរកឃើញមុន បានបង្ហាញថា Incas ដាក់ឈាមពីកុមារ និងសត្វនៅខាង ក្នុងរចនាសម្ព័ន ធ្វើឲ្យទឹកប្រែជាក្រហមជាវិធីមួយ ដើម្បីលើកតម្កើង និងថ្វាយដល់ព្រះ។ ចក្រភពIncaលាតសន្ធឹងលើAndes អាមេរិកខាងត្បូង ចាប់ពីដើមសតវត្សរ៍ទី ១៣ រហូតដល់អាណានិគមអេស្ប៉ាញ បានលុកលុយទឹកដី នៅចុងទសវត្សឆ្នាំ ១៥០០ ។
បឹងTiticaca គឺជាទីតាំងដ៏មានប្រជាប្រិយមួយ សម្រាប់ការធ្វើធម្មយាត្រា ដែលមនុស្សនឹងធ្វើដំណើរ ទៅរកការថ្វាយព្រះ នៅក្រោមទឹកនៅក្បែរថ្មប៉ប្រះទឹក។ មានកំណត់ហេតុជាលាយលក្ខណ៍អក្សររបស់ជនជាតិអេស្ប៉ាញនៃការថ្វាយក្រោមទឹកបែបនេះ ប៉ុន្តែពុំមានភស្តុតាងណាមួយ ត្រូវបានរកឃើញទេ រហូតមកដល់ពេលនេះ។
ក្រុមនេះបានសរសេរ នៅក្នុងការសិក្សាចេញផ្សាយ លើទិនានុប្បវត្តិបុរាណវិទ្យាថា ការស្ទង់មតិក្រោមទឹករបស់យើង បានរកឃើញការផ្តល់ជូន មានប្រអប់ថ្មដាច់ឆ្ងាយគ្នាមួយ ដាក់នៅលើដីល្បាប់បឹង នៅប៉ែកនិរតី នៃថ្មប៉ប្រះទឹក ដែលមានជម្រៅ ៥.៥០-៥.៨០ម៉ែត្រក្រោមកម្រិតបឹង៕ ដោយ៖លី ភីលីព