ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Huawei បញ្ឈប់ការផលិត បន្ទះឈីបស្មាតហ្វូន ដោយសារតែការដាក់ ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក

ប៉េកាំង ៖ ក្រុមហ៊ុន ទូរគមនាគមន៍យក្សចិន Huawei បាននិយាយថា ការផលិតបន្ទះឈីបស្មាតហ្វូនទំនើប បំផុតរបស់ខ្លួន នឹងឈប់នៅខែកញ្ញា ដោយសារតែការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានការបាត់បង់ ដ៏ធំធេង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Huawei ជាក្រុមហ៊ុនផលិត ឧបករណ៍ បណ្តាញទូរគមនាគមន៍ធំជាងគេបំផុត នៅលើពិភពលោកបានក្លាយ ជាបញ្ហាសំខាន់នៅក្នុងការ ប្រឈមមុខគ្នាផ្នែកភូមិសាស្ត្រ នយោបាយ រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានអះអាងថា ក្រុមហ៊ុននេះបង្កការគំរាមកំហែងខាង សន្តិសុខតាមប្រព័ន្ធអ៊ីនធើណេត ។

លោក Yu Chengdong នាយកប្រតិបត្តិក្រុមហ៊ុន Huawei បានប្រាប់វេទិកា ឧស្សាហកម្មបច្ចេកវិទ្យាថា ការផលិតបន្ទះឈីប Kirin 9000 ដែលមានគុណភាពខ្ពស់ របស់ក្រុមហ៊ុននឹងឈប់ពីថ្ងៃទី ១៥ ខែកញ្ញា ដោយសារតែការដាក់ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

វ៉ាស៊ីនតោនបានកាត់ផ្តាច់ ការចូលប្រើ របស់ក្រុមហ៊ុន Huawei ទៅនឹងគ្រឿងបន្លាស់ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក រួមមានតន្ត្រីរបស់Google និងសេវាកម្មស្មាតហ្វូនដទៃទៀត កាលពីឆ្នាំមុន ។
ការរឹតត្បិត ទាំងនោះ ត្រូវបានរឹតបន្តឹង កាលខែឧសភានៅពេលសេតវិមាន រារាំងអ្នកលក់នៅទូទាំងពិភពលោក ពីការប្រើប្រាស់បច្ចេកវិទ្យា សហរដ្ឋអាមេរិកដើម្បីផលិតគ្រឿង បន្លាស់សម្រាប់ក្រុមហ៊ុន Huawei ។

Taiwan Semiconductor Manufacturing Co. (TSMC) បានផលិតបន្ទះឈីប Kirin 9000 ដោយប្រើឧបករណ៍អាមេរិក បានឈប់ទទួលការ បញ្ជាទិញពីក្រុមហ៊ុន Huawei ចាប់តាំងពីខែឧសភា ដោយខ្លាចមានផលវិបាក ៕ ដោយ៖លី ភីលីព

Most Popular

To Top