ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ សម្លៀកបំពាក់កាត់ ដោយកន្ត្រៃ ធ្វើឲ្យសរសៃប្លាស្ទិច អតិសុខុមទស្សន៍ ហូរចូលប្រភពទឹក

ស្វីស ៖ ការសិក្សាស្រាវ ជ្រាវថ្មីមួយ បានរកឃើញថា ក្រណាត់ដែលត្រូវកាត់ ដោយប្រើកន្ត្រៃហូរតិចៗ រហូតដល់ទៅ៣១ដង នៃសរសៃអុបទិក ចូលទៅក្នុងមហាសមុទ្រ ច្រើនជាងការកាត់ ដោយប្រើថាមពល ឡាស៊ែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវជនជាតិ ស្វីសបានរកឃើញថា នៅក្នុងការពិសោធន៍ផលិតផលវាយនភ័ណ្ឌ កាត់កន្ត្រៃបានហូរតិចជាង ៣១ ដងច្រើនជាងវាយនភ័ណ្ឌ កាត់ដោយឡាស៊ែរ។ នៅពេលសម្លៀកបំពាក់ ត្រូវបានលាងសម្អាត ឬរបស់របរត្រូវបានគេបោះចោល ដូចជាសំរាមនោះសរសៃតូចៗត្រូវបានបញ្ចេញ ហើយទាំងនេះច្រើន តែហូរចូលទៅក្នុងប្រភពទឹក និងទៅសមុទ្រ ។

ការបំពុលខ្នាតតូច គឺមានលក្ខណៈប្លែកនៅក្នុងបរិយាកាសសមុទ្រ និងត្រូវបានស្រូបយក ដោយប្រភេទសត្វសមុទ្រជាច្រើន រួមមានត្រីឆ្លាម និងអណ្តើក ។ អ្នកវិទ្យាសាស្ត្រណែនាំ ឲ្យមានការផ្លាស់ប្តូរផលិតកម្ម សម្លៀកបំពាក់រួមទាំងដំណើរការផលិតឡាស៊ែរបន្ថែមទៀតអាចជួយកាត់ បន្ថយបរិមាណមីក្រូហ្វីត ដែលទៅដល់សមុទ្រ៕ដោយ៖លី ភីលីព

Most Popular

To Top