ព័ត៌មានអន្តរជាតិ

ប្រព័ន្ធអាវុធលឿន ជាងសម្លេងរបស់អាមេរិក បញ្ចប់ការតេស្តលើកទីពីរ លើយន្តហោះទម្លាក់គ្រាប់ B-52

បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក និងក្រុមហ៊ុនការពារជាតិ Lockheed Martin នាពេលថ្មីៗនេះ ទើបបានបញ្ចប់ការធ្វើតេស្ត សាកល្បងអាវុធបាញ់ ពីអាកាសទៅដីល្បឿនលឿន ជាងសម្លេងបានយ៉ាងជោគជ័យ លើកទីពីរ លើយន្តហោះ ទម្លាក់គ្រាប់ B-52 Stratofortress នៅក្បែរមូលដ្ឋានទ័ពអាកាស រដ្ឋកាលីហ្វូញ៉ា។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា អាវុធឆ្លើយតបរហ័ស បាញ់ចេញពីអាកាស AGM-183A ទីពីរ បានតេស្តសាកល្បងការហោះហើរ បានយ៉ាងជោគជ័យ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការ នៃទីបញ្ជាការសម្ភារៈកងទ័ពអាកាស Arnold W. Bunch, Jr. នាយឧត្តមសេនីយ៍ Arnold W. Bunch, Jr. បាននិយាយថា “យើងកំពុងស្ថិត ក្នុងការប្រកួតប្រជែង ហើយយើងត្រូវតែរក្សាការ ខិតខំប្រឹងប្រែងស្ថិតនៅខាងមុខ សត្រូវរបស់យើង ដែលប្រឹងប្រែងផលិតប្រព័ន្ធអាវុធ ប្រហាក់ប្រហែលគ្នានេះ” ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top