ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ថា លោក បា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែង កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានចុះបញ្ជីការវ៉ាក់សាំងជាលើកដំបូង របស់ពិភពលោកប្រឆំាង នឹងវីរុសកូរ៉ូណា ។
លោក ពូទីន បានថ្លែងនៅក្នុងអំឡុង ពេលជួបប្រជុំតាមអនឡាញ ជាមួយរដ្ឋាភិបាលរុស្ស៊ីថា “ដូចអ្វីដែលខ្ញុំដឹង ព្រឹកនេះ ជាពេលវេលាម៉ោង ហើយនៅលើពិភពលោក វ៉ាក់សាំងមួយប្រភេទ ប្រឆាំងនឹងការឆ្លងជំងឺថ្មី បង្កដោយវីរុសកូរ៉ូណា ត្រូវបានចុះបញ្ជីការ” ។
លោក Mikhail Murashko រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់រុស្ស៊ី បានបញ្ជាក់នៅក្នុងកិច្ចប្រជុំថា វ៉ាក់សាំង បានប្រកាសនៅក្នុងប្រទេសរុស្ស៊ី ជាលើកដំបូងនៅលើពិភពលោក ទន្ទឹមនឹងនេះដែរ បណ្តប្រទេសផ្សេងទៀត កំពុងសិក្សាលើការ វិនិច្ឆ័យវ៉ាក់សាំងដែលកំពុងផលិត ។
លោក Murashko បានថ្លែងថា វ៉ាក់សាំងថ្មី បន្ទាប់ពីបានឆ្លងកាត់រាល់ការត្រួតពិនិត្យ យ៉ាងហ្មត់ចត់បំផុត បានបង្ហាញថា វ៉ាក់សាំងមានទម្រង់ភាពសុំាថេរ ។
លោក ពូទីន បានថ្លែងថា គាត់សង្ឃឹមថា ផលិតកម្មយ៉ាងច្រើន នៃវ៉ាក់សាំងដែលបានចុះបញ្ជីការ នៅក្នុងប្រទេសរុស្ស៊ី គួប្បីចាប់ផ្តើមនៅពេលដ៏ខ្លីខាងមុខ ហើយការចាក់វ៉ាក់សាំងនឹងមាន សម្រាប់មនុស្សគ្រប់ៗគ្នានៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា