ព័ត៌មានអន្តរជាតិ

យោធាអាមេរិក​ និងជប៉ុន ធ្វើសមយុទ្ធហ្វឹកហាត់ ជាមួយន្តហោះ ទម្លាក់គ្រាប់ B-1

បរទេស ៖ កងកម្លាំងជើង អាកាសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ក្រុមវាយប្រហារ របស់នាវាផ្ទុកយន្តហោះ USS Ronald Reagan បានបេសកកម្មទ្វេភាគីមួយ ជាមួយយន្តហោះទម្លាក់គ្រាប់ B-1B Lancer និងយន្តហោះមកពីកងកម្លាំងការពារជាតិជប៉ុន នៅជិតប្រទេសជប៉ុន នាសប្ដាហ៍នេះ។

យន្តហោះទម្លាក់គ្រាប់ B-1 កាលពីថ្ងៃទី០៧ ខែសីហា បានហោះចេញពីមូលដ្ឋានទ័ពអាកាស Andersen នៅកោះហ្គាម និងបានចូលរួមជាមួយយន្តហោះចម្បាំង F-2 ចំនួន៨គ្រឿង និងយន្តហោះចម្បាំង F-15 ចំនួន៦គ្រឿង មកពីកងកម្លាំងការពារជាតិជប៉ុន ជាអ្វីដែលកងទ័ពអាកាសអាមេរិកនិយាយថា នៅតំបន់ជុំវិញប្រទេសជប៉ុន។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់ B-1 នេះ ក៏បានធ្វើការហ្វឹកហាត់សង្គ្រាមរួមគ្នានៅដែនសមុទ្រ ជាមួយក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ ក្នុងសមុទ្រជប៉ុនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top