ព័ត៌មានអន្តរជាតិ

សេតវិមាន ឲ្យតម្រុយកូរ៉េខាងត្បូងថា អាមេរិកអាច នឹងកាត់បន្ថយ កងទ័ពនៅទីនោះ

វ៉ាស៊ីនតោន ៖ ក្រុមប្រឹក្សាសន្តិសុខជាតិ នៃសេតវិមាន បានណែនាំអ្នកចរចារបស់ខ្លួននៅក្នុងខែវិច្ឆិកា ដោយឱ្យតម្រុយ ទៅកាន់មន្រ្តីកូរ៉េខាងត្បូង ថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ អាចកាត់បន្ថយកម្រិតកងទ័ព នៅលើឧបទ្វីបនេះ ប្រសិនបើសម្ព័ន្ធមិត្ត មិនបានបង្កើនការចំណាយរបស់ខ្លួន ដល់សហរដ្ឋអាមេរិក នេះបើយោង តាមសៀវភៅមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។

អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិ របស់ទូរទស្សន៍ស៊ីអិនអិន លោក Jim Sciutto បានសរសេរនៅក្នុងគណនីរបស់លោកថា“ The Madman Theory: Trump Takes on the World” ដោយដកស្រង់សំដីមន្ត្រីយោធា ដែលមិនបញ្ចេញឈ្មោះ។

សេចក្តីណែនាំត្រូវបានផ្តល់ ឱ្យក្នុងកំឡុងពេល នៃការចរចាជុំ ដែលបានធ្វើឡើង នៅទីក្រុងសេអ៊ូលកាលពីខែវិច្ឆិកា ក្នុងគោលបំណង ដើម្បីឈានដល់កិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារជាតិថ្មី សម្រាប់ឆ្នាំ ២០២០ នៅឧបទ្វីបនេះ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top