បរទេស ៖ ក្រុមហ៊ុនការពារជាតិ BAE Systems តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃអង្គារសប្ដាហ៍នេះថា នាវាពិឃាតសមត្ថភាពមីស៊ីលពីរគ្រឿង នឹងធ្វើដំណើរឆ្ពោះ ទៅកាន់កន្លែងផលិតនាវា នៅទីក្រុង Jacksonville ក្នុងរដ្ឋផ្លរីដា សម្រាប់ការងារធ្វើទំនើបកម្ម ។
ស្ថិតក្រោមកុងត្រា មានទំហំទឹកប្រាក់៨៣,៥លានដុល្លារ ពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក នាវាពិឃាត USS Carney និងនាវាពិឃាត USS Winston S Churchill នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Jacksonville ក្នុងខែកញ្ញា ឆ្នាំ២០២០ និងក្នុងខែមិថុនា ឆ្នាំ២០២១។
យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នាវាពិឃាត Carney មានចំណាស់២៣ឆ្នាំនេះ ទើបវិលត្រឡប់មក ពីបំពេញប្រតិបត្តិការរយៈពេល៥ឆ្នាំ នៅមូលដ្ឋានទ័ពជើងទឹករ៉ូតា ប្រទេសអេស្បាញ ជាផ្នែកនៃរយៈពេលប្រតិបត្តិការចំនួន៦ឆ្នាំ៕
ប្រែសម្រួល៖ប៉ាង កុង